ក្រុមហ៊ុន Google ទទួលបានប្រាក់ចំណេញ៨.៥ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ (Video Inside)

អាមេរិក៖ នៅឆ្នាំ២០១៩ ក្រុមហ៊ុន Google ទទួលបានប្រាក់ចំណូលប្រមាណ១១.២ពាន់លានដុល្លារពី Play Store ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកនេះ ក៏ទទួលបានប្រាក់ចំណេញរហូតដល់៨.៥ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ៧ពាន់លានដុល្លារផងដែរ។

ទន្ទឹមនឹងរបាយការណ៍ខាងលើនេះ មានអ្នកច្បាប់មកពីរដ្ឋជិត៤០របស់សហរដ្ឋអាមេរិកបានដាក់ពាក្យប្ដឹង Google ដោយចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានរំលោភបំពានច្បាប់ប្រកួតប្រជែង និងបានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការទទួលបានសិទ្ធិលក់ផ្ដាច់មុខ ប៉ុន្តែត្រូវបាន Google ច្រានចោល។

សូមជម្រាបបន្ថែមថា មានក្រុមហ៊ុនជាច្រើនមិនពេញចិត្តចំពោះការអនុវត្តគោលការណ៍ថ្មីរបស់ក្រុមហ៊ុន Google ដែលតម្រូវឱ្យពួកគេប្រើប្រាស់នូវកម្មវិធីទូទាត់ប្រាក់របស់ Google និងបានកាត់ថ្លៃកម្រៃជើងសាពី៣០ទៅ៤០ភាគរយថែមទៀតផង៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner