ខេត្តព្រះសីហនុ ទទួលបានអគារព្យាបាលអ្នកជំងឺកូវីដ-១៩ មួយខ្នង នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសី ហនុ កាលពីថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងសាង សង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសី ហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហ នុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេក ទេសសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ- ១៩ ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ ដោយរៀបចំឈូសឆាយដី រៀបចំប្រពន្ធលូ ជា ពិសេសយើងត្រូវធ្វើផ្លូវចាក់បេតុងនៅពីខាងមុ ខ អគារ និងរៀបចំសួនច្បារ ដាំដើមឈើឱ្យមានសោភ័ណភាព នៅពេលអគារសាងសង់រួច សួនច្បារ និងដើមឈើរ ដាំដើម្បីលម្អរ សោភ័ណភាពក្នុងបរិវេណមន្ទីរពេទ្យរបស់យើងបន្ថែមទៀត សម្រាប់អ្នកជំងឺចូលមកសម្រាកព្យាបាល ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយឱ្យដី រាបស្មើធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើង មានភាពស្រស់ស្អាត និងមានពណ៌បៃតង ។

សូមបញ្ជាក់ថា អគារសម្តេចតេជោ សម្រាប់ ព្យាបាលជំងឺកូវីដ-១៩ មានកម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) ឬអាចបានចំនួន ៧១២គ្រែ (គ្រែពីរជាន់) ដំណើរការសាងសង់ប្រើប្រាស់ពេល វេលាប្រមាណជា ៣ខែ ។ គិតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីរ ពិសោធន៍រកមេរោគកូវីដ-១៩ កែលម្អរអគារព្យាបាលអ្នកជំងឺកូវីដមួយអគារ និងអគារព្យាបាលជំងឺកូវីដ សម្រាប់ពិរុទ្ធជន (ជនត្រូវចោទ) នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner