ចិនដាំដុះស្រូវយក្សកម្ពស់ ២ ម៉ែត្រដោយជោគជ័យនៅទីក្រុង Chongqing

ចិន៖ ប្រទេសចិនបានជោគជ័យក្នុងការដាំដុះ “អង្ករយក្ស” ដែលមានកម្ពស់ដល់ទៅ២ម៉ែត្រ ខ្ពស់ជាងស្រូវធម្មតា២ដងនៅវាលស្រែមួយនៅភូមិឆាងហុង នៃទីក្រុងឆុងឈីង ដោយពូជស្រូវយក្សនេះត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលច្រើនជាង ៨០០គីឡូក្រាមក្នុងមួយមុ ឬស្មើនឹង៦៦៧ម៉ែត្រការ៉េនៅក្នុងឆ្នាំ២០២១នេះ។

វាលស្រែ“អង្ករយក្ស” ដែលមានកម្ពស់ជាមធ្យមប្រហែល ២ ម៉ែត្រក្នុងមួយដើមស្រូវនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មនុស្សជាច្រើននៅភូមិឆាងហុង នៃទីក្រុងឆុងឈីង ភាគនិរតីប្រទេសចិន។ យោងតាមលោក ឈិន យ៉ាងពូ ដែលជាអនុប្រធានសាខាឆុងឈីង នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ស្រូវកូនកាត់ថ្នាក់ជាតិ R&D បាននិយាយថាកម្ពស់របស់ស្រូវ គឺប្រហែលពីរដងនៃអង្ករធម្មតា។ ពូជស្រូវនេះមិនត្រឹមតែមានភាពធន់នឹងជំងឺ គ្រោះទឹកជំនន់ និងជាតិប្រៃ-អាល់កាឡាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជីវជាតិគ្រប់គ្រាន់ទៀតផង។ វាក៏បានផ្តល់នូវជម្រកដ៏ល្អឥតខ្ចោះ ដោយផ្តល់នូវម្លប់ និងជម្រកសម្រាប់ផលិតផលទឹក និងថនិកសត្វ។

ការដាំស្រូវខ្ពស់បែបនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ភូមិ ក្នុងការជំរុញសេដ្ឋកិច្ចផ្អែកលើវិស័យកសិកម្មរបស់ខ្លួន ដោយទាក់ទាញអ្នកទស្សនានៅតាមវាលស្រែ៕ ប្រភព៖ CGTN និង en.people.cn

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner