មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយកអំណោយ ប្រគល់ជូនតំណាងរបស់បងប្អូនពលករខ្មែរ ចំនួន ១១៣គ្រួសារ នៅទីក្រុង បាងកក

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់… ទៅ ប្រគល់ជូនតំណាងរបស់បងប្អូនពលករខ្មែរចំនួន ៦ ក្រុម នៅទីក្រុង បាងកក ដើម្បីនាំយកទៅចែកជូនបន្តដល់បងប្អូនពលករ សរុប ១១៣ គ្រួសារ ដែលរស់នៅ៖

១-) ខេត្តសមុទ្រ ប្រាកាន ចំនួន ២៤ គ្រួសារ។
២-) ខេត្តនុនថៈប៊ុរី ចំនួន ៥ គ្រួសារ។
៣-) ទីក្រុងបាងកក ចំនួន ៤០ គ្រួសារ។
៤-) ខេត្តឈុនប៊ុរី ចំនួន ២២ គ្រួសារ។
៥-) ខេត្តប៉ៈធុមថានី ២២ គ្រួសារ។

ពលរដ្ឋខ្មែរទាំងនេះ សុទ្ធសឹងជាអ្នកដែល ជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ និងមួយភាគធំជាអ្នកដែលជាប់ ធ្វើ ចត្តាឡីស័កមិនអាចទៅធ្វើការបាន។ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner