ពិធីបើកវគ្គបណ្តុះបណ្តាលមូដ្ឋានគ្រឹះ មេដឹកនាំកាយរឹទ្ធិ ជំនាន់ទី៧ ឆ្នាំ២០២១
រាជធានីភ្នំពេញ៖ នាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្វកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិជំនាន់ទី៧ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគមកាយឫទ្ធិនារីកម្ពុជា សាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយកវិទ្យាស្ថាន មជ្ឈមណ្ឌល និងមន្រ្តីទទួលបន្ទុកការងារកាយរឹទ្ធិទាំង ២៥រាជធានី ខេត្ត សរុប ១០០នាក់។
ឯកឧត្តមអធិបតី បានគូសបញ្ជាក់ដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះដើម្បីទទួលបានជោគជ័យ និង បានជាប្រយោជន៍ដល់កុមារ និងយុវជន៖
១.ត្រូវចូលរួមឱ្យបានគ្រប់ម៉ោង គ្រប់សកម្មភាពទាំងអស់ក្នុងវគ្គសិក្សា
២.ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌតម្រូវការនៃក្របខ័ណ្ឌបណ្ដុះបណ្ដាលរបស់អង្គការ ពិភពលោកនៃចលនាកាយរឹទ្ធិ
៣.ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញទាំងនេះទៅបណ្ដុះបណ្ដាលបន្ត
៤.ត្រូវប្រែក្លាយចំណេះជំនាញទាំងនេះឱ្យទៅជាការអនុវត្តជាក់ស្ដែង ដើម្បីជួយបណ្ដុះបណ្ដាលដល់កុមារ និងយុវជនដែលកំពុងរស់នៅតាមសហគមន៍
៥.ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ខ្លួនឱ្យទាន់បរិបទឌីជីថល និងបដិវត្តន៍ ឧស្សាហកម្ម៤.០។ ដោយ-រ៉ាវុធ