កូរ៉េខាងជើងសាកល្បងមីស៊ីល ដំបូងដែលអាចមានសមត្ថភាពដូចអាវុធនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវការបង្ហោះមីស៊ីលផ្លោងរយៈចម្ងាយវែងថ្មីមួយ កាលពីចុងសប្តាហ៍ដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញ ថាអាចជាអាវុធដំបូងគេរបស់ប្រទេសកូរ៉េខាងជើងដែលមានសមត្ថភាពនុយក្លេអ៊ែរ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ(KCNA) បាននិយាយថា មីស៊ីលទាំងនោះគឺជា «អាវុធយុទ្ធសាស្ត្រដែលមានសារៈសំខាន់យ៉ាងខ្លាំង» ហើយអាចហោះបានចម្ងាយ ១.៥០០ គីឡូម៉ែត្រ (៩៣០ ម៉ាយល៍) មុនពេលទៅដល់គោលដៅរបស់ពួកគេ ហើយវាបានធ្លាក់ចូលក្នុងដែនទឹករបស់ប្រទេសកូរ៉េខាងជើងក្នុងពេលធ្វើការបង្ហោះសាកល្បងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
ការសាកល្បងចុងក្រោយនេះ បានបង្ហាញពីវឌ្ឍនភាពឥតឈប់ឈររបស់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង ចំពេលមានការជាប់គាំងលើកិច្ចពិភាក្សា កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយអាមេរិក ហើយកិច្ចពិភាក្សានេះបានជាប់គាំងតាំងពីឆ្នាំ ២០១៩ ។
លោក Ankit Panda ដែលជាសមាជិកជាន់ខ្ពស់នៅអង្គការ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា នេះគឺជាមីស៊ីលឆ្លងទ្វីបដំបូងគេនៅក្នុងប្រទេសកូរ៉េខាងជើងដែលបានកំណត់យ៉ាងច្បាស់ពីតួនាទីយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។
នៅតែមិនទាន់មានភាពច្បាស់លាស់ទេថាតើកូរ៉េខាងជើងពិតជាមានភាពស្ទាត់ជំនាញលើបច្ចេកវិទ្យាដែលត្រូវការដើម្បីបង្កើតក្បាលមីសីលគ្រាប់តូចដែលអាចដាក់លើកាំជ្រួចមីស៊ីលបានដែរឬទេប៉ុន្តែមេដឹកនាំគីមជុងអ៊ុនបាននិយាយកាលពីដើមឆ្នាំនេះថាការបង្កើតគ្រាប់បែកតូចជាងគឺជាគោលដៅកំពូល។
កូរ៉េទាំងពីរត្រូវបានជាប់គាំង នៅក្នុងការប្រកួតប្រជែងសព្វាវុធដែលបង្កើនល្បឿនដែលក្រុមអ្នកវិភាគភ័យខ្លាចថា នឹងធ្វើឱ្យតំបន់ឧបទ្វីបកូរ៉េនេះពោរពេញទៅដោយមីស៊ីលថ្មីៗដ៏មានឥទ្ធិពល។
យោធាកូរ៉េខាងត្បូងមិនបាន បង្ហាញថាតើខ្លួនបានរកឃើញនិងចាប់បានការសាកល្បងចុងក្រោយរបស់កូរ៉េខាងជើងទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនកំពុងធ្វើការវិភាគលម្អិតដោយសហការជាមួយសហរដ្ឋអាមេរិក។
បញ្ជាការ យោធាស.អា.រ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក (INDOPACOM) របស់យោធាអាមេរិកបាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នេះ ហើយកំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន។
បញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « សកម្មភាពនេះ បង្ហាញពីការបន្តផ្តោតលើការអភិវឌ្ឍកម្មវិធីយោធារបស់ខ្លួននិងការគំរាមកំហែងដែលកើតមានចំពោះប្រទេសជិតខាងនិង សហគមន៍អន្តរជាតិ» ។
វាក៏ត្រូវបានគេមើលឃើញថា វាជាការបាញ់មីស៊ីលជាលើកដំបូង របស់កូរ៉េខាងជើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលជាយុទ្ធសាស្ត្រថ្មីមួយកាលពីខែមីនាកន្លងទៅនេះ។ កូរ៉េខាងជើងក៏បានធ្វើតេស្តសាកល្បងមីស៊ីលឆ្លងទ្វីបមួយចំនួនផងដែរគឺតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឡើងកាន់តំណែងកាលពីចុងខែមករា។
លោក Jeffrey Lewis អ្នកស្រាវជ្រាវកាំជ្រួច និងមីស៊ីលនៅមជ្ឈមណ្ឌល James Martin នៃ មជ្ឍមណ្ឌលសិក្សាអាវុធយុទ្ធភ័ណ្ឌ( Center for Nonproliferation Studies) បាននិយាយថា មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ជាសមត្ថភាពគម្រាមដ៏ធ្ងន់ធ្ងររបស់កូរ៉េខាងជើង។
ការបង្ហោះសាកល្បងនេះ បានកើតឡើងមួយថ្ងៃមុនពេលប្រធានក្រុមអ្នកចរចានុយក្លេអ៊ែរមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនគ្រោងជួបប្រជុំគ្នា នៅទីក្រុងតូក្យូដើម្បីរិះរកវិធីដើម្បីបំបែកការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ក៏គ្រោងនឹងទៅទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាជាមួយសមភាគីរបស់លោកគឺលោក Chung Eui-yong ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង។ក្រសួងការបរទេសកូរ៉េខាងត្បូងបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« រដ្ឋមន្ត្រីទាំងពីរមានគម្រោងផ្លាស់ប្តូរយោបល់ស៊ីជម្រៅអំពីស្ថានភាពនៅ ឧបទ្វីបកូរ៉េនិងបញ្ហាតំបន់និងពិភពលោក» ។ក្រសួងបានបន្ថែមថា ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំដាច់ដោយឡែកមួយដើម្បីរិះរកវិធីដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរមុនខួបលើកទី៣០ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។