អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៧លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៧ម៉ឺននាក់ និងជាសះស្បើយ២០៣លាន៩៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៧លាន២៥ម៉ឺន៩ពាន់៥៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦៧ម៉ឺន៣ពាន់៦១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៣លាន៩៥ម៉ឺន៧ពាន់១៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤២លាន៤៧ម៉ឺន៩ពាន់៧៨០នាក់ ស្លាប់ចំនួន៦៨ម៉ឺន៥ពាន់២៣នាក់ និងជាសះស្បើយចំនួន៣២លាន២៧ម៉ឺន១ពាន់៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៣៤ម៉ឺន៥ពាន់៨៧៣នាក់ ស្លាប់៤៤ម៉ឺន៣ពាន់៩៦០នាក់ និងជាសះស្បើយ៣២លាន៥៥ម៉ឺន២ពាន់៩៩០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៣ម៉ឺន៤ពាន់៩ពាន់៦១០នាក់ ស្លាប់ចំនួន៥៨ម៉ឺន៨ពាន់៦៤០នាក់ និងជាសះស្បើយ២០លាន១៣ម៉ឺន៨ពាន់២៦៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner