វ៉ាក់សាំងជិត​១​លាន​ដូ​ស ជំនួយអាល្លឺង់ម៉ង់ជូនវៀតណាម បញ្ជូលដល់ហើយ​ ​

នា​ថ្ងៃ​ទី​១​៦​ ​កញ្ញា​ ​២​០​២​១​នេះ​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជា​ជំនួយ​របស់​អាល្លឺម៉ង់​ជិត​១​លាន​ដូ​ស​ ​តាមរយៈ​យន្ត​ការ​កូ​វ៉ា​ក់​លើកដំបូង​ ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​វៀតណាម​ហើយ​។​

​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​វៀតណាម​ ​G​u​i​do​ ​H​i​l​d​n​e​r ​ត្រូវ​បាន​ស្ថានទូត​ដកស្រង់​សម្តី​ថា​ ​«​អាល្លឺម៉ង់​ឈរ​ជាមួយ​វៀតណាម​ប្រយុទ្ធ​ ​និង​យកឈ្នះ​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​។​ ​ពួកយើង​អាច​​​យកឈ្នះ​ជំងឺ​នេះ​បាន​ ​លុះត្រាតែ​យើង​គ្រប់គ្រង​វា​គ្រប់កន្លែង​ ​ដូច្នេះ​ ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​គាំទ្រ​យុទ្ធនាការ​វ៉ាក់សាំង​ កូ​វ៉ា​ក់ ​សម្រាប់​ច្រកចេញ​ប្រកបដោយ​យុត្តិធម៌​និង​តម្លា​ភាព​ ​ទូទាំង​ពិភពលោក​»​។​

​វ៉ាក់សាំង​អាល្លឺម៉ង់​ដែល​ត្រូវ​បាន​បញ្ជូន​ដល់​ក្រុង​ហាណូយ​ ​នា​ថ្ងៃនេះ​ ​គឺ​ចំនួន​៨​៥​២​,​៤​៨​០​ដូ​ស​។ ជាមួយនឹងគោលដៅត្រូវការ១៥០លានដូសនោះ​​ ​គិត​ត្រឹម​ខែ​សីហា​ ​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​៣​៣​លាន​ដូ​ស​ ​ពី​ប្រភព​ផ្សេងៗ​ ​រួម​មាន​ទាំង​ជំនួយ​រដ្ឋាភិបាល​ ​និង​កុងត្រា​ពាណិជ្ជកម្ម​ ​ទិញ​ដោយ​ក្រសួងសុខាភិបាល​ ​និង​ក្រុមហ៊ុន​ក្នុងស្រុក​។​

​រហូតមកដល់​ថ្ងៃ​ទី​១​៥​ ​កញ្ញា​ ​មាន​មនុស្សជា​ង​៣​១​.​២​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ​ប៉ុន្តែ​អ្នក​ចាក់​ដូ​ស​ទី​២​ ​មាន​ជាង​៥​.​៨​លាន​នាក់​ប៉ុណ្ណោះ​ ​សម្រាប់​វៀតណាម​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner