លោក បូរីស ចនសុន ថ្លែងក្នុងន័យបន្សាបជម្លោះថា អង់គ្លេស-បារាំងមានទំនាក់ទំនងមិត្តភាពដ៏ប្រសើរបំផុត ហើយវាពិតជាមានសារៈសំខាន់ដ៏ធំមហិមា

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃអាទិត្យម្សិលមិញ បានចេញមុខបន្ធូរបន្ថយកម្តៅការទូតជាមួយនឹងបារាំង ទាក់ទិនកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងអូស្រ្តាលី និងសហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ក្តីស្រលាញ់របស់អង់គ្លេសចំពោះបារាំង គឺមិនអាចកាត់ថ្លៃបានឡើយ។
នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានថ្លែងប្រាប់ប្រាប់អ្នកកាសែត ក្នុងអំឡុងលោករៀបចំចេញដំណើរទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យម្សិលមិញថា អង់គ្លេស និងបារាំងមានទំនាក់ទំនងមិត្តភាពដ៏ប្រសើរបំផុត ហើយវាពិតជាមានសារៈសំខាន់ដ៏ធំមហិមា។ លោក ចនសុន បានសង្កត់ធ្ងន់ថា ការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី A-UK-US មិនមែនដើម្បីឲ្យភាគីណាមួយ ជាអ្នកទទួលបានផលចំណេញតែឯងនោះឡើយ ហើយវាក៏មិនមែនជាអ្វីដែលត្រូវឲ្យនរណាម្នាក់បង្ហាញក្តីព្រួយបារម្ភនោះដែរ រួមទាំងមិត្តបារាំងរបស់យើង។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ បានថ្លែងកាលពីចុងសប្តាហ៍មុនថា ចក្រភពអង់គ្លេសគឺជា “កង់ទី ៣” នៅក្នុងកិច្ចការនេះ ហើយថែមទាំងបានចោទប្រកាន់ទីក្រុងឡុងដ៍ថា “អ្នកឱកាសនិយម” ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner