បារាំងប្រកាសលុបចោលកិច្ចប្រជុំការពារជាតិជាមួយអង់គ្លេស ចំពេលមានជម្លោះជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក

ប៉ារីស៖ បារាំងបានសម្រេចចិត្តលុបចោលកិច្ចប្រជុំមួយដែលនឹងធ្វើឡើងរវាងរដ្ឋមន្ត្រីការ​ពារ​ជាតិ​បារាំង​ លោកស្រី ផ្លរ៉ង់ ប៉ាលី និងសមភាគីអង់គ្លេសរបស់លោកស្រី ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ក្រោយអូស្ត្រាលីបានលុបចោលការបញ្ជាទិញនាវាមុជទឹកមួយគ្រឿងជាមួយទីក្រុងប៉ារីស ដើម្បីគាំទ្រកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍។

ប្រភពបានអោយដឹងថា រដ្ឋមន្ត្រីការ​ពារ​ជាតិ​បារាំង​ លោកស្រី ផ្លរ៉ង់ ប៉ាលី បានសម្រេចចិត្តលុបចោលកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បេន វ៉លឡេស​។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិបារាំងមិនអាចទាក់ទងបានភ្លាមៗទេ ខណៈដែលក្រសួងការពារជាតិអង់គ្លេសបានបដិសេធធ្វើអត្ថាធិប្បាយ។ ប៉ុន្តែប្រភពបានបញ្ជាក់ពីរបាយការណ៍មុននេះនៅក្នុងកាសែត ហ្គាតឌាន (Guardian) ថា កិច្ចប្រជុំនេះត្រូវបានលុបចោលហើយ។ សូមរំលឹកថា កាលពីសប្តាហ៍មុននេះ អាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសពីការបង្កើតសម្ពន្ធភាពត្រីភាគីថ្មីមួយ ដែលហៅកាត់ថា «A-UK-US» ហើយនៅក្នុងនោះ អ្វីដែលអន្តរជាតិចាប់អារម្មណ៍បំផុត គឺកិច្ចសន្យាផ្តល់បច្ចេកវិទ្យា ដើម្បីជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពនុយក្លេអ៊ែរ។

មិនត្រឹមតែចិន បារាំង និងឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ដែលបានចេញប្រតិកម្មក្នុងទម្រង់ផ្សេងៗគ្នា ដោយពេលនេះសូម្បីតែកូរ៉េខាងជើង ក៏បានចេញមុខព្រមាន ចំពោះអ្វីដែលសម្ពន្ធមិត្តទាំងបីខាងលើនេះ ទើបសម្រេចចេញក្តៅៗនោះផងដែរ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner