កូរ៉េខាងជើងហៅសហរដ្ឋអាមេរិកជាមេពិរុទ្ធជន ដែលកំពុងផ្តួលរំលំប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អន្តរជាតិ
សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា សម្ព័ន្ធភាពថ្មីរវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលនឹងការផ្តល់បច្ចេកវិទ្យាដើម្បីជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលននុយក្លេអ៊ែរនោះ អាចនឹងបង្កឲ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ»នៅក្នុងតំបន់។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់ប្រភពពីមន្រ្តីក្រសួងការបរទេសខ្លួនចេញផ្សាយថា ទាំងនេះគឺជាសកម្មភាពដែលគ្រោះថ្នាក់បំផុត និងគ្មាននរណាចង់ឃើញឡើយ… ព្រោះវានឹងបង្កអតុល្យភាពជាយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថែមទៀត។ ទង្វើបែបនេះពិតជាបង្ហាញថា សហរដ្ឋអាមេរិកគឺជាមេពិរុទ្ធជន ដែលកំពុងផ្តួលរំលំប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អន្តរជាតិ។
ប្រតិកម្មខាងលើនេះរបស់កូរ៉េខាងជើងបានកើតមានឡើងបន្ទាប់ពីកាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសពីការបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីមួយ ដែលហៅកាត់ថា «A-UK-US» ហើយនៅក្នុងនោះ អ្វីដែលអន្តរជាតិចាប់អារម្មណ៍បំផុត គឺកិច្ចសន្យាផ្តល់បច្ចេកវិទ្យា ដើម្បីជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពនុយក្លេអ៊ែរ៕ ប្រភព៖ CNA
![](https://asset.ams.com.kh/central/media/media-handler-1024x768.png)
![](https://asset.ams.com.kh/central/media/3000-22-1024x683.jpeg)
![](https://asset.ams.com.kh/central/media/fdfd-6-1024x576.jpg)