ក្រសួងព្រះបរមរាជវាំងឆ្លើយតបចំពោះការចុះផ្សាយរបស់កាសែតបរទេសពាក់ព័ន្ធព្រះអង្គម្ចាស់រជ្ជទាយាទមួយព្រះអង្គស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne តម្លៃ ១០០លានអឺរ៉ូ

ភ្នំពេញៈក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថាក្នុងរយៈពេលថ្មីៗនេះមានអត្ថបទកាសែតបរទេសមួយចំនួនបានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គបានដាក់ស្នើសុំទិញ ក្លឹបបាល់ទាត់ AS Saint-Etienneរបស់ប្រទេសបារាំងក្នុងតម្លៃ១០០លានអឺរ៉ូ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំងព្រះរជ្ជទាយាទ “Prince Héritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬ បុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងព្រះរជ្ជទាយាទឡើយ ៕ ដោយៈ ពល ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner