រុស្ស៊ីចាប់អារម្មណ៍ការបណ្តាក់ទុន ៥គម្រោង ក្នុងកម្ពុជា (Video Inside)
ប្រទេសរុស្ស៊ីបានចាប់អារម្មណ៍លើការវិនិយោគគម្រោងធំៗចំនួន៥ នៅកម្ពុជា។ គម្រោងវិនិយោគទាំង៥ ដែល ប្រទេសរុស្ស៊ីបានចាប់អារម្មណ៍ចង់ធ្វើការបណ្តាក់ទុននោះរួមមាន១.គម្រោងផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ, ២.ផលិតកម្មដំឡើងរថយន្តដឹកទំនិញ KAMAZ និងបណ្តាញផ្តល់សេវាកម្ម , ៣.ការផ្គត់ផ្គង់ឧបករណ៍ដុតកាក សំណល់រឹង, ៤.ការផលិតល្បាយអ៊ីសូឡង់ការពារកំដៅបានមកពីអង្កាម ឬចំបើង និងទី៥.គម្រោងផ្គត់ផ្គង់ ឧបករណ៍បណ្តាញអ៊ីនធឺណិតរហ័ស។
ការចាប់អារម្មណ៍របស់រុស្ស៊ីលើការធ្វើវិនិយោគវិស័យទាំង៥នេះ បាន បញ្ចេញឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ថ្ងៃទី២០ ខែកញ្ញានេះ។ យោងតាមក្រ សួងពាណិជ្ជកម្ម ការចាប់អារម្មណ៍ការបណ្តាក់ទុននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំលើកទី២ នៃក្រុម ការងារ រួមជាន់ខ្ពស់ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួម កម្ពុជា-រុស្ស៊ី ក្រោមវត្ដមាន ចូលរួមរបស់រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត តាមរយៈប្រព័ន្ធវីដេអូ។