ពលរដ្ឋជិត១០០គ្រួសារក្នុងស្រុកសង្គមថ្មីខេត្តព្រះវិហារទទួលបានស្ពានថ្មី (Video Inside)
ស្ពានដែកបេឡេត៍ថ្មី ឆ្លងកាត់អូរតាណុប ប្រវែងជាង២០ម៉ែត្រ ស្ថិតនៅក្នុងស្រុកសង្គមថ្មី នៃខេត្ដព្រះវិហារ ត្រូវ បានដាក់សម្ពោធឱ្យប្រើប្រាស់ ដែលនឹងជួយសម្រូលការធ្វើដំណើរដល់ពលរដ្ឋជាច្រើននៅក្នុងស្រុកដែលធ្លាប់តែ
ធ្វើដំណើរឆ្លងកាត់អូរយ៉ាងលំបាកនោះ។ ស្ពានឆ្លងកាត់អូរតាណុបនេះ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ១៩កញ្ញាក្រោមអធិបតីភាពទេសរដ្ឋមន្ត្រីលោកមាស សោភា៕