ឆេះអគារចំនួន៣ នៅរោងចក្រ Internal Union Industry ក្នុងខេត្តកំពង់ស្ពឺ (Video Inside)

អគារយ៉ាងហោចចំនួន៣នៃរោងចក្រ Internal Union Industry ក្នុងខេត្តកំពង់ស្ពឺ បានរងនឹងការឆេះប៉ុន្តែមិនមាន ករណីមនុស្សរងគ្រោះថ្នាក់ឡើយ។ រោងចក្រ Internal Union Industry ដែលផលិតគ្រឿងបន្សំកាបូប និងគ្រឿង បន្សំស្បែកជើង មានទីតាំងនៅក្នុងភូមិខ្វាវ, ឃុំរកាកោះ នៃស្រុកគងពិសី។

ហេតុការណ៍ឆេះអគារ៣ក្នុងរោងចក្រ នោះ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ មូលហេតុនៃដែលបង្កជាគ្រោះអគ្គិភ័យ នោះ នៅមិនទាន់ដឹងជុំវិញមូលហេតុច្បាស់លាស់នៅឡើយទេ។  ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner