វិទ្យាស្ថានជាតិអប់រំថ្មីកម្ពស់៦ជាន់ចាប់ផ្តើមសាងសង់ (Video Inside)

សំណង់អគារកម្ពស់៦ជាន់នៃវិទ្យាស្ថានជាតិអប់រំថ្មី បានចាប់ផ្តើមដំណើរការសាងសង់ហើយ។ ពិធីក្រុងពាលី បញ្ចុះបឋមសិលា បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣កញ្ញា ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

អគារវិទ្យាស្ថានជាតិអប់រំថ្មីកម្ពស់៦ជាន់នោះ រួមមានទាំងជាន់ក្រោមដី ដោយចែកចេញជា៥៤បន្ទប់ និងការ សាងសង់ នឹងមានរយៈពេល២ឆ្នាំ។ សំណង់នេះ នឹងគ្រោងបញ្ចប់សព្វគ្រប់នៅចុងឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថា អគារសិក្សាថ្មីនេះគឺជាអគារសិក្សាទី២ហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន។ អគារសិក្សាថ្មីនេះ នឹងត្រូវបានបំពាក់ទៅដោយថ្នាក់រៀនវ័យឆ្លាត, បន្ទប់ ពិសោធន៍វិទ្យាសាស្រ្ត, សាលប្រជុំ, សាលសហសិក្សា, បន្ទប់សាស្រ្តាចារ្យ, បន្ទប់សិល្បៈ, បន្ទប់សុខភាព, អា ហារដ្ឋាន និងហាងកាហ្វេ ដែលនឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ នៅក្នុងការជំរុញកំណែទម្រង់វិទ្យាស្ថាន ជាតិអប់រំ ក៏ដូចជាកំណែទម្រង់សាលារៀន និងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner