កីឡាករ Inaki Williams បានបំបែកកំណត់ត្រា បង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ La Liga

ខ្សែប្រយុទ្ធ កីឡាករ Inaki Williams បានបំបែកឯតទគ្គកម្ម បង្ហាញខ្លួនសម្រាប់ការប្រកួតជាប់គ្នាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ La Liga ខណៈដែលក្រុម Athletic Bilbao បានយកឈ្នះ Alaves ១-០ រកបានដោយកីឡាករ Raul Garcia នៅនាទី៤៤ ។

គួរអោយដឹងផងដែលថា កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំរូបនេះបានលេងការប្រកួតជាលើកទី ២០៣ ជាប់ៗគ្នាលើសកំណត់ត្រារបស់អតីតខ្សែការពាររបស់ក្លឹប Real Sociedad កីឡាករ Juan Larranaga ពីឆ្នាំ ១៩៨៦-១៩៩២ ។
សូមរំលឹកថា Williams បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០១៦ ដោយរកបាន ៣៩ គ្រាប់និងបញ្ជូនបាល់២៥ ដង ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner