នូវែលសេឡង់រាយការណ៍អ្នកឆ្លងកូវីដ-១៩ថ្មី ២៧ ករណី ចំពេលមានការតវ៉ាប្រឆាំងនឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាល

មន្រ្តី​នូវែលសេឡង់​​រាយការណ៍​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​វ៉ារ្យ៉ង់ដែលតា​​ថ្មីចំ​នួន​ ២៧ ​ករណី​ ​នៅ​ទី​ក្រុង​ Auckland ​កាល​ពី​ថ្ងៃ​សៅរ៍ ​ខណៈ​​ក្រុម​អ្នក​តវ៉ា​​ធ្វើ​បាតុកម្ម​នៅតា​ម​ដង​ផ្លូវ​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​​វិធានការ​បិទ​ខ្ទប់​ជិត​ពីរ​ខែ​​ក្នុង​​ក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​មួយ​នេះ។​​

​ប្រជាជន​ទាំង​ ១,៧ ​លានរស់នៅក្នុង​​ក្រុ​ង​​កំពុង​​តែ​​រង​ចាំ​មើល​​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​តើ​ខ្លួន​នឹង​ត្រូវ​បិទ​​ប្រទេស​នូវែលសេឡង់​ដែរ​ឬ​យ៉ាង​ណា​ ស្រប​ពេល​ដែល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​​ប្រែ​ប្រួល​ចន្លោះ​ពី​ ៨ ​ទៅ​ ៤៥ ​នាក់​ក្នុង​ក្រុង​​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃចុ​ង​ក្រោយ​នេះ​ ​សរុប​ ១ ២៩៥ ​ករណី​។​​

​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​ Jacinda Ardern ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្នុង​រយៈពេល​​ខ្លី​ទូទាំង​ប្រទេសកាលពី​ពាក់​កណ្តាល​ខែសីហា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ក្នុង​ទី​ក្រុង​ Auckland ​។ ​ប៉ុន្តែ​ខណៈ​មួយ​ភាគ​ធំ​នៃ​ប្រទេស​​ត្រឡប់​មក​រក​ស្ថានភាព​ធម្មតា​វិញ​ ទី​ក្រុង​នេះ​នៅ​តែ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​​​​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នូវែលសេឡង់​​រាយការណ៍​ថា​ មនុស្ស​ប្រហែល ​១ ០០០ ​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​​ ទាម​ទារ​ឱ្យ​លុប​ចោល​វិធានការ​បិទ​ខ្ទប់​​ ប៉ុន្តែ​មិន​មាន​សេចក្តី​រាយការណ៍​​អំពី​អំពើ​ហិង្សា​ ឬ​ការ​ចាប់​ខ្លួន​ឡើយ​។​ ការ​ប្រមូល​ផ្តុំ​គ្នា​ក៏​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ធានី​ Wellington និ​ង​ទី​ក្រុង​ Christchurch ​ផង​ដែរ​។​

​ខណៈ​ដែល​ប្រទេស​នូវែលសេឡង់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួនតូ​ច​ ដែល​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​វីរុស​បាន​ល្អ​រហូត​ដល់​សូន្យ​ករណី​កាល​ពី​ឆ្នាំ​មុន​​រហូត​ដល់​មាន​ការ​ផ្ទុះ​ឡើង​ចុង​ក្រោយ​នៅ​ខែ​សីហា​ ការ​លំបាក​ក្នុង​ការ​បញ្ឈប់​វ៉ារ្យ៉ង់ដែ​លតា​ ​ធ្វើ​ឱ្យ​លោក​ស្រី​ Ardern រុញ​រាក្នុ​ងកា​រ​លុប​ចោល​​យុទ្ធសាស្ត្រ​​បិទ​ខ្ទប់​របស់​ខ្លួន​។​

​នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​និយាយ​ថា​ ការ​រឹត​ត្បឹត​លើ​ការ​បិទ​ខ្ទប់​ត្រូវ​បាន​បន្ធូរ​បន្ថយ​ លុះ​ត្រា​តែ​ ៩០​ភាគ​រយ​នៃចំ​នួន​ប្រជាជន​ដែល​អាច​ចាក់​វ៉ាក់សាំង​បាន ទទួល​វ៉ាក់សាំង​ពេញ​លេញ​ ​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​មាន​ត្រឹម​តែ​ ៤៦ ​ភាគ​រយ​ប៉ុណ្ណេះ​​។​

​​ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner