វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ធ្វើឱ្យប៉ះពាល់ដល់នៅសេដ្ឋកិច្ចចិន
ក្រុមហ៊ុនអចលនទ្រយព្យយក្សចិនឈ្មោះ Evergrande កំពុងប្រឈមនឹងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ ប្រមាណ ៣០៥ ពាន់លានដុល្លារអាមេរិក ដែលអ្នកជំនាញថា វិបត្តិនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅចិន ក៏ដូចជាពិភពលោកទាំងមូលផងដែរ។
បច្ចុប្បន្ន ពិភពលោកកំពុងចោទជាសំណួរធំគឺថាតើក្រុមហ៊ុន Evergrande អាចនឹងក្ស័យទុនទេ? យ៉ាងណាមិញ ក្រុមហ៊ុនបានប្រកាន់គោលជំហររបស់ខ្លួនយ៉ាងរឹងមាំថាខ្លួននឹងមិនក្ស័យទុនដាច់ខាត ហើយនឹងស្វះស្វែងរកវិធីដោះស្រាយបញ្ហានេះឱ្យបាន។ ប៉ុន្តែ អ្នកជំនាញខាងឧស្សាហកម្មខ្លះព្យាករពីសេណារីយ៉ូ ដែលទំនងបំផុតនឹងកើនឡើងច្រើនបំផុតគឺ ក្រុមហ៊ុនកំពុងឈានទៅរកការក្ស័យធន។
របាយការណ៍ផ្សេងៗ បានបង្ហាញថា ក្រុមហ៊ុនវិនិយោគ ដែលគ្រប់គ្រង ដោយរដ្ឋនានាកំពុងតម្រង់ជួរគ្នាត្រៀមគ្រប់គ្រងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Evergrande ។
តាមទស្សនៈរបស់រដ្ឋាភិបាលចិន គោលបំណងរបស់ក្រុមហ៊ុនទាំងនេះគឺចង់ឱ្យក្រុមហ៊ុន Evergrande មកធ្វើការរៀបចំសងបំណុលរបស់ខ្លួន ដោយសង្ឃឹមថា ដើម្បីរក្សាផលប៉ះពាល់នៃការក្ស័យធុនរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុឱ្យបានអតិបរមា។ ក្រុមហ៊ុន ដែលប្រថុយប្រថានបំផុត រួមមានក្រុមហ៊ុន ដែលក្រុមហ៊ុន Evergrande ជំពាក់ ដែលអាចនឹងក្ស័យទុន ឬ ធនាគារ ដែល Evergrande ជំពាក់អាចខាតបង់ប្រាក់ច្រើន ធ្វើឱ្យធនាគារទាំងនេះមិនអាចផ្ដល់កម្ចីដល់ក្រុមហ៊ុនរកស៊ីផ្សេងទៀតបាន។
ដោយសារក្រុមហ៊ុន Evergrande បានខ្ចីប្រាក់យ៉ាងច្រើនពីធនាគារ ដែលគ្រប់គ្រងដោយរដ្ឋ ដូចនេះផលប៉ះពាល់បន្យល់ពីការក្ស័យធុន និងដាក់សម្ពាធយ៉ាងខ្លាំងលើស្មារបស់រដ្ឋាភិបាលចិន។
ដើម្បីជាការជួយសម្រួលដល់សម្ពាធនេះ នៅថ្ងៃទី ២១ ខែកញ្ញា ប្រធានក្រុមហ៊ុន Evergrande លោក Xu Jiayin បាននិយាយថា ក្រុមហ៊ុននឹងសងការប្រាក់ប្រចាំឆ្នាំលើបំណុល ដែលមានចំនួន ៦០០ លានដុល្លារសិន ដែលសំណងនេះសង្ឃឹមថា នឹងធ្វើឱ្យនិយោជិតរបស់ក្រុមហ៊ុន មានទំនុកចិត្ត និងបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនវិញ។
រហូតមកដល់ពេលនេះ វិធានការបែបនេះហាក់ដូចជា មានឥទ្ធិពលមួយរយៈលើផ្សារហ៊ុន ដែលបានមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។ នៅថ្ងៃទី ២៣ ខែកញ្ញា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានកើនឡើង ប៉ុន្តែការព្រួយបារម្ភនៅថ្ងៃបន្ទាប់ ក៏កើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីក្រុមហ៊ុននេះខកខានការទូទាត់ការប្រាក់។
ផលប៉ះពាល់មើលឃើញភ្លាមៗនៃវិបត្តិបំណុលនេះ គឺគេមើលឃើញលើទីផ្សារអចលនទ្រព្យ ដែលកំពុងរីកចម្រើនរបស់ប្រទេសចិន។ វិស័យនេះ ផ្ដល់ចំណូលប្រមាណ ៧.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ ដែលផ្ដល់ចំណូលប្រមាណ ៤.១% ប៉ុណ្ណោះ។ ទីផ្សារនេះ បានរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្រិតបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ផ្សេងទៀត ក៏មានកំរិតខ្ពស់រួចទៅហើយ។ ប្រសិនបើ ក្រុមហ៊ុន Evergrande ដួលរលំវា នោះវានឹងបង្កឱ្យមានឥទ្ធិពលតគ្នា (ឥទ្ធិពលដូមីណូ) នៅទូទាំងវិស័យ ដែលអាចនាំឱ្យមានការដួលរលំនៃអាជីវកម្មជាច្រើន។
ក្រុមវាយតម្លៃឥណទានចិនឆេនស៊ីន (CCXIS) បានបន្ទាបទស្សនវិស័យនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិនទៅជាអវិជ្ជមាន ដែលការផ្លាស់ប្តូរនេះ ធ្វើឱ្យក្រុមហ៊ុនទាំងនោះពិបាកក្នុងការបង្កើនមូលនិធិ ធ្វើឱ្យស្ថានភាពបំណុលកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃ។
លើសពីពិភពនៃទ្រព្យសម្បត្តិ ការដួលរលំនៃក្រុមហ៊ុននេះ នឹងមានផលប៉ះពាល់ធំៗ នៅក្នុងវិស័យផ្សេងទៀត ដែលពាក់ព័ន្ធនឹងអេឡិចត្រូនិក សម្ភារៈសំណង់ គ្រឿងសង្ហារឹម និងរថយន្តអគ្គិសនីជាដើម។
បើទោះជាស្ថានភាពស្ថិតនៅក្នុងភាពមិនប្រាកដប្រជាក្ដី ក្នុងរយៈពេលវែង អនាគតរបស់ក្រុមហ៊ុន Evergrande អាចនឹងមានការផ្លាស់ប្ដូរ ប្រសិនបើ អ្វីៗដើរត្រូវតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់ចិនក្នុងការធ្វើឱ្យសំណង់គេហដ្ឋានមានកាន់តែច្រើន។
រដ្ឋាភិបាលចិនថាខ្លួនចង់ផ្តល់ឱ្យប្រជាជនសាមញ្ញនូវលំនៅដ្ឋាន ដែលមានតំលៃសមរម្យនាពេលថ្មីៗនេះសម្រាប់ទស្សនវិជ្ជានៃ «ភាពរុងរឿងរួម» និងគំនិតគម្រោងផ្ទះមួយសម្រាប់ការរស់នៅមិនមែនវិនិយោគជាដើម។ ក្នុងហេតុផលនេះ ទីក្រុងប៉េកាំងចង់កាត់បន្ថយកំដៅ ទីផ្សារអចលនទ្រព្យ និងដឹកនាំការវិនិយោគរួមទៅវិស័យសំខាន់ៗជាយុទ្ធសាស្ត្ររួមមាន ការដឹកនាំថាមពលថ្មី និងឱសថជាដើម។
ប្រភព៖ FT