លោក Biden សន្យាកាលពីចុងឆ្នាំ២០១៩ ថានឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីត បង់ថ្លៃចំពោះឃាតកម្ម Jamal Khashoggi ហើយសន្យាថានឹង បញ្ចប់ការលក់អាវុធទៅក្រុង រីយ៉ាដ

អត្ថបទដោយ៖
AMS OneMinute

ប៉ុន្តែ ប៉ុន្មាន ថ្ងៃ មុន ខួប ៣ ឆ្នាំ នៃ ឃាតកម្មរបស់ អ្នក កាសែត រូប នេះ ទីប្រឹក្សា សន្តិសុខ ជាតិ Jake Sullivan បាន ជួប ជាមួយ ព្រះអង្គ ម្ចាស់ រាជទា យាទ អារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) ។ អ្នក វិភាគ លើក ឡើង ថា ការណ៍ នេះ ជា ឧទាហរណ៍ ចុង ក្រោយ នៃ ការបរាជ័យ របស់ លោក Bidenលើ ការ សន្យា របស់ខ្លួន ក្នុងកា រ ស្វែង រក អ្នក ទទួល ខុស ត្រូវ ចំពោះឃាតកម្ម ។

ប្រធាន ផ្នែក តស៊ូ មតិ នៃ អង្គការ ប្រជាធិបតេយ្យដើម្បី ពិភព អារ៉ាប់ (DAWN) Raed Jarrar និយាយ ថា ៖ “ដំណើរ ទស្សនៈ កិច្ច នេះ ពិត ជា ទះ ចំកណ្ដាល មុខ យើង រាល់ គ្នា ដែ លធ្វើ ការ តស៊ូ មតិដើម្បី រក យុត្តិធម៌ ជូន លោក Jamal Khashoggi ។”

កាល ពី ដើម ឆ្នាំ នេះ រដ្ឋបាល Biden ចេញ របាយការណ៍ សង្ខេប មួយ ស្តី ពី ការ វាយ តម្លៃ របស់ សហគមន៍ ចារកម្ម អាមេរិក ចំពោះ ឃាតកម្ម លោក Khashoggi ដោយរៀបរាប់ ថា ៖ “យើង វាយតម្លៃ ថា ព្រះអង្គ ម្ចាស់ MBS បាន យល់ ព្រម ប្រតិបត្តិការ នៅ ក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី ដើម្បីចាប់ ឬ សម្លាប់ អ្នក កាសែត អារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ។ “

របាយការណ៍នេះ បាន អំពាវនាវ ជា ថ្មី ដល់ ទីក្រុងវ៉ាស៊ីនតោន ឱ្យ ទទួល ខុស ត្រូវ ចំពោះ ព្រះអង្គ ម្ចាស់រាជ ទាយាទ ប៉ុន្តែ រដ្ឋបាល Biden បាន សម្រេចចិត្ត ប្រឆាំង នឹង ការ ដាក់ ទណ្ឌកម្ម លើ ទ្រង់ ដោយសំអាង ថា ខ្លួន ព្យាយាម ធ្វើ ឱ្យ មាន ទំនាក់ ទំនងល្អឡើ ង វិញ ដោយ មិន ឱ្យ បែក បាក់ ទំនាក់ ទំនងជាមួយ ក្រុង រីយ៉ាដ ។

រីឯអតីត អ្នក រាយការណ៍ ពិសេស របស់អ.ស.ប Agnes Callamard បានសម្តែង ការ ខកចិត្តចំពោះ រដ្ឋបាល លោក Biden និង និយាយ ថា ទោះ បី ជា អ្នក ដែល បាន ធ្វើ ឃាតកម្ម នេះ មិន ទាន់ ត្រូវ បាន នាំ យក មក កាត់ ទោស ក៏ ដោយ សកម្មជនសិទ្ធិ មនុស្ស និង ការ ស៊ើប អង្កេត របស់ អ.ស.ប. បានទ ម្លាយ ពួក គេរួច ហើយ ។

សេត វិមាន មិន ទាន់ មាន ការ ឆ្លើយ តប យ៉ាង ណាទេ ចំពោះ ការ អំពាវ នាវ របស់ ក្រុម អ្នក តស៊ូមតិ ផ្ទុយ ទៅ វិញ បាន ប្រកាស ពី ដំណើរ ទស្សនៈកិច្ច របស់ លោក Sullivan ទៅ កាន់ មជ្ឈឹម បូព៌ាកាល ពី ល្ងាច ថ្ងៃ ចន្ទ ដែល ជា ថ្ងៃ ដែល លោក ជួបជាមួយ ព្រះ អង្គ ម្ចាស់ រាជ ទាយាទ មុន ការ ប្រារព្វខួប របស់ លោក Khashoggi ។

រដ្ឋបាល លោក បៃដិន មិន បាន បង្ហាញ ព័ត៌មាន លម្អិត អំពី កិច្ច ប្រជុំ នេះ ទេ ប៉ុន្តែអា រ៉ាប៊ីសាអូឌីតបាន បញ្ជាក់ ពី កិច្ច ពិភាក្សា នេះ ដោយនិ យាយ ថា ពួក គេ ផ្តោត លើ Yemen និង បញ្ហា តំបន់ ផ្សេងទៀត ។

ប្រភព៖ Aljazeera

ads banner