ចិនហាមឃាត់ការនាំចូលសាច់គោពីប្រេស៊ីល និងអង់គ្លេស ព្រោះព្រួយបារម្ភពីជំងឺគោឆ្កួត (Video Inside)

ប៉េកាំង គយចិនបាននិយាយថា ខ្លួនបានហាមឃាត់ការនាំចូលសាច់គោអង់គ្លេសដែលមានអាយុក្រោម ៣០ខែ បន្ទាប់ពីកើតមានជំងឺគោឆ្កួត (BSE) នៅចក្រភពអង់គ្លេសកាលពីខែមុន។ ជាមួយគ្នានេះ ចិនក៏បានធ្វើការហាមឃាត់ការនាំចូលសាច់គោពីប្រេស៊ីលផងដែរ ដែលជាប្រទេសផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន កាលពីដើមខែកញ្ញាកន្លងទៅ បន្ទាប់ពីប្រេស៊ីលបានរាយការណ៍ពីឆ្លងជំងឺគោឆ្កួតចំនួន០២ករណី។

ឆ្លើយតបទៅនឹងករណីជំងឺគោឆ្កួតចុងក្រោយបំផុតនេះ ក្រសួងបរិស្ថាន អាហារ និងកិច្ចការជនបទរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ខ្លួនបានកំពុងធ្វើការដើម្បីធានាជាថ្មីដល់អាជ្ញាធរចិនថា ករណីជំងឺគោឆ្កួត ត្រូវបានគ្រប់គ្រងដោយជោគជ័យ និងដើម្បីធានាថា លក្ខខណ្ឌនាំចូលអាចឆ្លើយតបបាន។ យ៉ាងណាមិញ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋបាលគយទូទៅរបស់ប្រទេសចិន បានឱ្យដឹងថា ការហាមឃាត់នេះបានចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានដាក់ចេញការហាមឃាត់ការនាំចូលសាច់គោលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងអំឡុងពេលផ្ទុះជំងឺគោឆ្កួត ហើយនៅក្នុងឆ្នាំ២០១៩ ចិនបានព្រមព្រៀងលុបចោលការរឹតបន្តឹងនេះ ប៉ុន្តែនៅមិនទាន់បានចាប់ផ្តើមទិញសាច់គោពីអង់គ្លេសឡើងវិញនៅឡើយ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner