កង្វះបន្ទះឈីបជាសកលធ្វើអោយក្រុមហ៊ុន Apple កាត់បន្ថយការផលិត iPhone 13 (Video Inside)

អាមេរិក ក្រុមហ៊ុន Apple ទំនងជាកាត់បន្ថយសង្វាក់ផលិតកម្ម iPhone 13 របស់ខ្លួនចំនួន ១០លានគ្រឿង ពីព្រោះតែបញ្ហាកង្វះខាតបន្ទះឈីបជាសកល នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ប៊្លូមប៊ឺក (Bloomberg) ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ។

ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុន Apple បានបញ្ជាឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនផលិត iPhone 13 ឱ្យបានជាង ៩០លានគ្រឿងដើម្បីទុកបម្រុងលក់នៅចុងឆ្នាំ២០២១នេះ ខណ:ដែលរាងរាល់ឆ្នាំ Apple បានត្រៀម iPhone ថ្មីត្រឹមតែ ៧៥លានគ្រឿងប៉ុណ្ណោះ។ កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ប្រាក់ចំណូលនៅត្រីមាសចុងឆ្នាំ២០២១ អាចនឹងកើនឡើងយឺតដោយសារតែបញ្ហាកង្វះខាតឈីបជាសកល ដែលជះឥទ្ធិពលដល់សង្វាក់ផលិតកម្ម iPhone, iPad និង Mac។

គួរបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ឈីបឱ្យ Apple បានជួបបញ្ហាក្នុងការផលិត ដូច្នេះហើយទើបធ្វើឱ្យសង្វាក់ផលិតកម្ម iPhone 13 ទាំងមូលត្រូវជួបបញ្ហាដែរ ហើយវាក៏ជាមូលហេតុមួយដែលនាំឱ្យ Apple សម្រេចកាត់បន្ថយការផលិត iPhone 13 រហូតដល់ ១០លានគ្រឿង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ជាក់លំអិតពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះនៅឡើយទេ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner