ប្រមុខអង្គការសហប្រជាជាតិ៖ សន្និសីទទីក្រុង ក្លាសកូវ ត្រូវតែជាចំណុចរបត់ នៃសកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ (Video Inside)

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស បានគូសបញ្ជាក់ថា សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) នៅទីក្រុង ក្លាសកូវ ប្រទេសស្កុតលែន នៅក្នុងខែវិច្ឆិកាខាងមុខនេះ ត្រូវតែជាចំណុចរបត់មួយ សម្រាប់សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ។

លោក ហ្គូដទែរែស បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៦ នៃសម្ព័ន្ធរដ្ឋមន្រ្តីហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ តាមរយៈសារជាវីដេអូមួយថា COP26 ត្រូវតែជាចំណុចរបត់មួយ ប្រសិនបើយើងបំពេញតាមការសន្យា ដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកំណត់ការឡើងកម្តៅផែនដី… ការការពារប្រជាជនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាថា លំហូរហិរញ្ញវត្ថុទាំងអស់ស្របគ្នាជាមួយគោលដៅ នៃការបំភាយឧស្ម័នពុលក្នុងកម្រិតសូន្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយសារជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុបង្កឱ្យមានបញ្ហាប្រឈមថ្មីៗ និងប្លែកៗសម្រាប់ប្រទេសមានចំណូលទាប និងមធ្យមនោះ លោក ហ្គូដទែរែស បានស្នើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងកិច្ចប្រជុំខាងលើនេះ ពិនិត្យឡើងវិញនូវកម្រិតនៃទទួលបានជំនួយអភិវឌ្ឍផ្លូវការ ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រទេសទាំងនោះ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner