មន្ត្រីចូលនិវត្តន៍ចំនួន ៣រូប នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ទទួលបានកាដូរអនុស្សាវរីយ៍ និងថវិកា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែនវិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាមនបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃពុធ ទី១៣ ខែតុលាឆ្នាំ២០២១នេះ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក មានរៀបចំពិធី សំណេះសំណាលថ្លែងអំណរគុណ ជាមួយនាយនគរបាលជាតិដែលចូលនិវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ។

ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ បានថ្លែងអំណរគុណ ក៏ដូចជាការដឹងគុណចំពោះមន្ត្រីដែលបានបំពេញភារកិច្ចនៅក្នុងនាយកដ្ឋានការពារព្រំដែនគោក សាម សែសិបឆ្នាំកន្លងមកនេះ ទោះបីលោកបានចូលនិវត្តន៍មែន តែលោកមិនឯកោ អង្គភាពមិនបានបំភ្លេចគាត់ អង្គភាពនៅតែបន្តទំនាក់ទំនង អង្គភាពនៅតែបន្តសុំយោបល់ប្រឹក្សាដល់អង្គភាព ។ ម្យ៉ាងទៀតយើងត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីបន្តវេន ពីមន្ត្រីដែលចូលនិវត្តន៍ ដោយយើងត្រត្រូវបណ្តុះបណ្តាលមន្ត្រីបន្តវេនពីចម្ងាយ ដើម្បីត្រៀមអនុវត្តការងារបន្តឱ្យទទួលបានជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ហើយនេះគឺជាគោលការណ៍ ក៏ដូចជាការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលឯកឧត្តមតែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាងធន់ធានមនុស្សនៅក្នុងជួរកងកម្លាំងនគរបាលជាតិយើង ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ និងលោកអនុប្រធាននាយកដ្ឋាន លោកនាយនាយរងការិយាល័យ បាននាំយក កាដូរអនុស្សាវរីយ៍ និងថវិកា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនមន្ត្រីចូលនិវត្តន៍ ចំនួន៣រូប ក្នុងនោះ៖

1- លោកឧត្តមសេនីយ៍ទោ សំរិទ្ធ ណារ៉េត អនុប្រធាននាយកដ្ឋាន ទទួលបានកាដូរអនុស្សាវរីយ៍ និង ថវិកា ១លានរៀល
2- លោកវរសេនីយ៍ទោ ស៊ឹម យឹមរ៉ា នាយរងការិយាល័យ ទទួលបានកាដូរអនុស្សាវរីយ៍ និងថវិកា 50ម៉ឺនរៀល
3- លោកវរសេនីយ៍ទោ ឈិន មៀច នាយរងការិយាល័យ ទទួលបានកាដូរអនុស្សាវរីយ៍ និងថវិកា 50ម៉ឺនរៀល ដែលសរុបការចំណាយរួមអស់ ៣លាន ២សែនរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner