ក្រុមរដ្ឋមន្រ្តីពាណិជ្ជកម្ម G20 គាំទ្រការចែកចាយវ៉ាក់សាំង Covid-19 ដោយសមធម៌ជាងមុន (Video Inside)

រ៉ូម៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម G20 សន្យាថា នឹងធ្វើការឆ្ពោះទៅរកការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយយុត្តិធម៌ តាមរយៈការដកការរឹតបន្តឹងការនាំចេញ និងធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មមានតម្លាភាព។

រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក ល្វីហ្គី ឌី ម៉ៃយ៉ូ ថ្លែងថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រុមរដ្ឋមន្រ្តីពាណិជ្ជកម្មដែលត្រូវបានអនុម័ត បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុង សូរិនតូ (Sorrento) ភាគខាងត្បូងប្រទេសអ៊ីតាលី គឺជាសញ្ញានៃការវិលត្រឡប់នៃពហុភាគីនិយម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងលោក ហ្វ្រេង រីសស្ទឺរ បាននិយាយថា យើងត្រូវធានាថា មានការចែកចាយវ៉ាក់សាំងកូវីដ១៩កាន់តែច្រើន ហើយថា មានរោងចក្រផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ ចំនែកឯប្រធានអង្គការពាណិជ្ជកម្មពិភព WTO លោកស្រី ហ្គូហ្ស៊ី អូកូនចូ អ៊ីវីអាឡា បាននិយាយកាលពីដើមខែនេះថា ខណៈដែលវ៉ាក់សាំងចំនួនជាង ៦ ពាន់លានត្រូវបានផលិត និងគ្រប់គ្រងនៅទូទាំងពិភពលោកនោះ មានតែប្រជាជន ១,៤ ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសក្រីក្រ ដែលបានទទួលថ្នាំបង្ការពេញលេញ បើធៀបទៅនឹង ៥៨ ភាគរយនៅក្នុងប្រទេសអ្នកមាន។

នៅចំពោះមុខសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានកំណត់ធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ លោកស្រីបានអំពាវនាវឱ្យសមាជិកទាំងអស់យល់ព្រមលើការឆ្លើយតបយ៉ាងខ្លាំងចំពោះជំងឺរាតត្បាត ដោយផ្អែកលើការចែករំលែកវ៉ាក់សាំងត្រឹមត្រូវជាងមុន៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner