ពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»

ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះ ចំនួន ១៥នាក់ នៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជា អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹក ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានអំពាវនាវចំពោះបងប្អូនទាំងអស់ដែលចូលរួមថ្ងៃនេះ សូមបន្ត ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ មិត្តភក្តិ បន្ថែមទៀត ជាពិសេសចំពោះបណ្តាញសារព័ត៌មាននានា សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ដេីម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវការយល់ដឹងខ្ពស់អំពីមេរោគអេដស៍ ជំងឺអេដស៍ ការលេីកកម្ពស់សុខភាពមាតា ទារក និងកុមារ ក៏ដូចជាចំណេះដឹងស្តីពីជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានដាស់តឿនក្រេីនរំលឹកនូវសារអប់រំទាំងអស់នេះ ថែមទាំងបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ក្នុង ម្នាក់ៗរួមមាន អង្ករ មី ត្រីខ សម្ភារប្រេីប្រាស់ កញ្ចប់អនាម័យ និងថវិកា ៥ម៉ឺនរៀលទៀតផង៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner