រុស្សីថាកិច្ចពិភាក្សាជាមួយអាមេរិកបរាជ័យឈានទៅមុខក្នុងដោះស្រាយជម្លោះស្ថានទូត

កាល​ពី​ថ្ងៃ​អង្គារ ទី​១២ តុលា​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក​ស៊ែហ្គី រីយ៉ាបកូវ​បាន​និយាយ​ប្រទេស​លោក និង​សហរដ្ឋ​អាមេរិក​បាន​បរាជ័យ​ឈាន​ទៅ​មុខ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជុំវិញ​ទំហំ​ និង​មុខ​ងារ​របស់​ស្ថានទូត​ពួកគេ ​ហើយ​មាន​ហានិភ័យ​ដែល​ទំនាក់ទំនង​អាច​កាន់​តែ​ពិបាក​ជាង​មុន​។

«ខ្ញុំ​មិន​អាច​និយាយ​ថា​យើង​ទទួល​បាន​វឌ្ឍនភាព​ធំ​ដុំ​ទេ​» ទីភ្នាក់ងារ​សារព័ត៌មាន​ Interfax បាន​លើក​ឡើង​ថា​លោក​រីយ៉ាបកូវ​បាន​និយាយ​បែប​នេះ​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​លោក​ស្រី​វីតូរីយ៉ា នូឡិន​។ លោក​បន្ថែម​ទៀត​ថា​៖ «មាន​ហានិភ័យ​នៃ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​»​។

ខណៈ​ពេល​ដែល​ទំនាក់​ទំនង​បាន​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់​ ប្រទេស​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​អំពី​ចំនួន​មន្ត្រី​ការ​ទូត​ដែល​ពួកគេ​អាច​ដាក់​នៅ​តាម​រដ្ឋធានី​ទៅ​វិញ​ទៅ​មក​ ថ្វី​បើ​ក្រុង​មូស្គូ​បាន​បង្ហាញ​ថា​ខ្លួន​អាច​លុប​ចោល​ការ​រឹត​បន្តឹង​ ដែល​ត្រូវ​បាន​ដាក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

កាល​ពី​សប្ដាហ៍​មុន​សមាជិក​សភា​អាមេរិក​បាន​ស្នើ​ឱ្យ​បណ្ដេញ​មន្ត្រី​ការទូត​រុស្សី​ចំនួន​ ៣០០ នាក់​ចេញ​ពី​ក្រុង​វ៉ាស៊ីនតោន​ ធ្វើ​ឱ្យ​រុស្សី​ព្រមាន​ថា​ប្រសិន​បើ​អាមេរិក​ធ្វើ​បែប​នេះ​ រុស្សី​នឹង​បិទ​ស្ថានទូត​អាមេរិកប្រចាំ​​ក្រុង​មូស្គូ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner