អ៊ីរ៉ង់ទទួលជោគជ័យក្នុងការសាកល្បងប្រព័ន្ធការពារដែនអាកាសថ្មី ក្នុងអំឡុងធ្វើសមយុទ្ធទ្រង់ទ្រាយធំ

តេហេរ៉ង់៖ យោធា​អ៊ីរ៉ង់បញ្ជាក់ថា​ ខ្លួន​បាន​ធ្វើតេស្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​សម្រាប់​ទីតាំង​រសើបៗ​ ក្នុងអំឡុង​សមយុទ្ធ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីរ៉ង់ ​បន្ទាប់ពី​មាន​ការព្រមាន​ពី​អ៊ីស្រាអែល​ និង​អាមេរិក​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​លោក​ឧត្តមសេនីយ៍ អា​មៀរ កា​ដឺ រ៉ា​ហ៊ី​មហ្សា​ដេ ជា​មេបញ្ជាការ​មូលដ្ឋានទ័ព​អាកាសអ៊ីរ៉ង់និយាយថា កាលពី ១៥ ឆ្នាំមុន យើងមិនមានសមត្ថភាពបែបនេះទេហើយយើងពឹងផ្អែកលើឧបករណ៍បរទេសសម្រាប់ប្រព័ន្ធរ៉ាដា ការបញ្ជា និងការគ្រប់គ្រង ព្រមទាំងប្រព័ន្ធមីស៊ីលបាញ់ចេញពីដីទៅអាកាស… ឥឡូវនេះឧបករណ៍ទាំងអស់ដែលប្រើក្នុងសមយុទ្ធប្រចាំឆ្នាំត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់។ សមយុទ្ធទ្រង់ទ្រាយធំដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារសប្តាហ៍នេះ បាន​រួម​បញ្ចូល​ប្រព័ន្ធ​ការពារ​អាកាស “Majid” របស់​កងទ័ពជើងគោក​ ជាមួយ​ប្រព័ន្ធ “Dezful” ​នៃ​កង​ឆ្មាំ​បដិវត្តន៍​វរជន​ ដើម្បី​បំផ្លាញ​​មី​ស៊ី​ល​បញ្ជា​ទិស​ដែល​កំពុង​ហោះ​ចូលមក​។​ ​

​សមយុទ្ធ​នៅ​ទីនោះ​បាន​កើត​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដែល​រំពឹង​ទុក​នៅ​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​នេះ ​ដោយ​បេសកជន​សហភាព​អឺរ៉ុប​ម្នាក់​ដើម្បី​សម្របសម្រួល​កិច្ចពិភាក្សា​ស្តី​ពី​ការស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពោរពេញ​ដោយ​បញ្ហា​ឡើងវិញ​រវាង​ទីក្រុង​តេ​ហេ​រ៉ង់ ​និង​ប្រទេស​មហាអំណាច​ រួម​ទាំង​សហរដ្ឋ​អាមេរិក៕​ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner