លោក ស៊ី ជីងពីង៖ “តៃវ៉ាន់ឯករាជ្យ” ជាឧបសគ្គធំបំផុតនៃការបង្រួបបង្រួមមាតុប្រទេស និងជាគ្រោះថ្នាក់ដល់ការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ (Video Inside)

ប៉េកាំង ប្រធានរដ្ឋចិនលោក ស៊ី ជីងពីង បានថ្លែងនៅក្នុងមហាមីទី្ទងរំលឹកខួប១១០ឆ្នាំនៃបដិវត្តន៍ស៊ីនហៃ ដែលត្រូវនឹងថ្ងៃទី៩ ខែតុលាថា តៃវ៉ាន់ឯករាជ្យ ជាឧបសគ្គធំបំផុតនៃការបង្រួបបង្រួមមាតុប្រទេស ហើយក៏ជាគ្រោះថ្នាក់កំបាំងដ៏ធ្ងន់ធ្ងរនៃការស្តារភាពរុងរឿងខ្លាំងក្លារបស់ប្រជាជាតិចិនឡើងវិញផងដែរ។

បន្ថែមលើនេះ លោក ស៊ី បានបន្តថា អ្នកដែលបំភ្លេចបុព្វបុរសរបស់ខ្លួន ក្បត់មាតុប្រទេស និងបំបែកបំបាក់ប្រទេសជាតិ នឹងត្រូវប្រជាជនស្អប់ខ្ពើម ហើយត្រូវកាត់ក្តីដោយប្រវត្តិសាស្ត្រ។ បញ្ហាតៃវ៉ានជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅមកជ្រៀតជ្រែកជាដាប់ខាត។ លោក ស៊ី បន្ថែមថា បញ្ហាតៃវ៉ាន់កើតឡើងដោយសារតែប្រជាជាតិទន់ខ្សោយ និងកើតមានចលាចល ដូចនេះនឹងត្រូវបានដោះស្រាយជាដាច់ខាត ស្របជាមួយការស្តារភាពរុងរឿងខ្លាំងក្លានៃប្រជាជាតិចិនឡើងវិញ។

ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី បានសង្កត់ធ្ងន់ទៀតថា យើងប្រកាន់ខ្ជាប់នូវគោលនយោបាយបង្រួបបង្រួមដោយសន្តិវិធី ប្រទេស១ប្រព័ន្ធគ្រប់គ្រង២ ប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនតែមួយ និងគំនិតឯកភាព «២ កញ្ញា» ដើម្បីជំរុញទំនាក់ទំនងរវាងត្រើយទាំងសងខាងអោយអភិវឌ្ឍដោយសន្តិភាព៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner