ប្រមុខការពារជាតិតៃវ៉ាន់៖ តៃវ៉ាន់នឹងមិនចាប់ផ្តើមសង្គ្រាមជាមួយចិនឡើយ តែនឹងការពារខ្លួនអោយបានពេញលេញ (Video Inside)

តៃប៉ិ៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក ឈូ គូ ចេង (Chiu Kuo Cheng) នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា តៃវ៉ាន់នឹងមិនចាប់ផ្តើមសង្គ្រាមជាមួយប្រទេសចិនឡើយ ប៉ុន្តែនឹងធ្វើការការការពារខ្លួនអោយបានពេញលេញ។

ការអះអាងខាងលើនេះរបស់លោក ឈូ ត្រូវបានធ្វើឡើងស្របពេលមានភាពតានតឹងកើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលបានបង្កើនការព្រួយបារម្ភពីសំណាក់អន្តរជាតិ ដោយសារទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថា ជាខេត្តរឹងរូសដែលត្រូវតែនាំត្រលប់មកវិញ។ លោក ឈូ បានថ្លែងនៅក្នុងសម័យប្រជុំគណៈកម្មាធិការសភាថា បើទោះបីជាមន្រ្តីចិនបានបង្ហាញថា ចិនដីគោកនឹងប្រើកម្លាំង ប្រសិនបើចាំបាច់ក៏ដោយ ក៏តៃវ៉ាន់បានរក្សាតម្លៃរបស់ខ្លួនយូរមកហើយថា ជាប្រទេសគ្រប់គ្រងដោយខ្លួនឯង ហើយថា នឹងរក្សាស្វ័យភាពរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ ទោះជាយ៉ាងណា លោក ឈូ នៅតែអះអាងថា កោះតៃវ៉ាន់នឹងមិនចាប់ផ្តើមសង្គ្រាមជាមួយចិនឡើយ។

បើតាមប្រមុខការពារជាតិតៃវ៉ាន់រូបនេះ ភាពតានតឹងផ្នែកយោធាជាមួយចិនដីគោក ដែលបានប្រកាសម្តងហើយម្តងទៀតថា តៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួននោះ បានស្ថិតក្រោមស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលជាង ៤០ ឆ្នាំមកហើយ ដោយលោក ឈូ បាននិយាយថា ប្រទេសចិនមានសមត្ថភាពបង្កើនការលុកលុយប្រឆាំងតៃវ៉ាន់នៅឆ្នាំ ២០២៥៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner