លោកស្រី ជូ ប៊ុនអេង ថ្លែងថាសហរដ្ឋអាមេរិកសន្យាគាំទ្រកម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស (Video Inside)

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង បាន ថ្លែងថាសហរដ្ឋអាមេរិកសន្យាគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកស្រី ជូ ប៊ុនអេង ដែល ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរនោះ បានថ្លែងថាការគាំទ្ររបស់សហរដ្ឋអាមេរិកដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy នៅក្នុងកិច្ចប្រជុំ មួយកាលពីថ្ងៃទី១៨តុលា ស្តីពី «វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស, ការប្រឈម និង ដំណោះស្រាយ» នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថា ផាវី ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ត្រូវបានគេដកស្រង់សម្តីដែលបានលើក ឡើងថារដ្ឋាភិបាលអាមេរិកប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការជួញ ដូរមនុស្សឲ្យនៅសល់កម្រិតទាបបំផុត ខណៈភាគីកម្ពុជាវិញ អះអាងថា កម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ ទាក់ ទងនឹងការជួញដូរមនុស្សនេះក្នុងវិស័យអប់រំផងដែរ។

លោកស្រីរដ្ឋលេខាធិការ ជូ ប៊ុនអេង បានថ្លែងថាសហរដ្ឋអាមេរិកដែលតែងប្តេជ្ញាជួយប្រយុទ្ធប្រឆាំង នឹងការ ជួញដូរមនុស្សនៅតាមប្រទេសនានានោះ បានសន្យាគាំទ្រជួយកម្ពុជាលើសកម្មភាពប្រឆាំងការជួញដូរមនុស្ស។

ក្រសួងការបរទេសអាមេរិក បានវាយតម្លៃដោយការបន្ទាបចំណាត់ថ្នាក់កម្ពុជាក្នុងអំពើប្រយុទ្ធប្រឆាំងការជួញដូរ មនុស្សក្នុងឆ្នាំ២០២១ក្នុងកម្រិតចំណាត់ Tier Two Watch list  ដែលជា ចំណាត់ថ្នាក់កម្រិតទាបរយៈពេល ៣ឆ្នាំ ជាប់ៗ គ្នាមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner