FBI ឆែកឆេរគេហដ្ឋានមហាសេដ្ឋីរុស្សីនៅក្រុងវ៉ាស៊ីនតោន និងញូវយ៉ក

កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៩ តុលា​ភ្នាក់​ងារ​នៃ​ការិយាល័យ​ស៊ើបអង្កេត​របស់​អាមេរិក​ (FBI) បាន​ចុះ​ឆែកឆេរ​គេហដ្ឋាន​ចំនួន​ពីរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ញូវយ៉ក ​មាន​ទំនាក់​ទំនង​ជា​មួយ​មហាសេដ្ឋី​រុស្សី​លោក​អូឡេក​ ឌឺរីប៉ាស្កា​ ដែល​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ និង​អតីត​និយោជក​របស់​លោក​ផល ម៉ាណាហ្វត​ ប្រធាន​យុទ្ធនាការ​បោះឆ្នោត​ ២០១៦ របស់​លោក​ដូណាល់​ ត្រាំ​។

អ្នក​នាំ​ពាក្យ​ FBI បាន​និយាយ​ថា​ការ​ឆែក​ឆេរ​នេះ​គឺ​ធ្វើ​តាម​ដេកា​តុលាការ ប៉ុន្តែ​បដិសេធ​បញ្ជាក់​ពី​ហេតុផល​។

ប្រភព​ដែល​ដឹង​អំពី​ការ​ស៊ើប​អង្កេត​នេះ​បាន​និយាយ​ថា​ ការិយាល័យ​រដ្ឋអាជ្ញា​អាមេរិក​ប្រចាំ​ភាគ​ខាង​ត្បូង​រដ្ឋ​ញូវយ៉ក​គឺ​កំពុង​តែ​ដឹក​នាំ​ការ​ស៊ើប​អង្កេត​ទៅ​លើ​លោក​ឌឺរីប៉ាស្កា​ ដែល​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​ផលិត​លោហធាតុ​ ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​រដ្ឋាភិបាល​រុស្សី​។ មាន​ការ​រាយការណ៍​ថា​លោក​បាន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដូចជា​ការ​លាង​លុយ​កខ្វក់ ការ​គំរាម​កំហែង​គូ​ប្រជែង​ ការ​លួច​ស្ដាំ​ទូរស័ព្ទ​ដោយ​ខុស​ច្បាប់ ការ​ជំរិត​ទារ​ប្រាក់ និង​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​។

អ្នក​តំណាង​លោក​ឌឺរីប៉ាស្កា​មួយ​រូប​ បាន​និយាយ​គេហដ្ឋាន​ដែល​ត្រូវ​បាន​ឆែកឆេរ​ទាំង​នេះ​ គឺ​ជា​កម្មសិទ្ធិ​របស់​សាច់ញាតិ​លោក​ឌឺរីប៉ាស្កា​ មិន​មែន​ជា​កម្មសិទ្ធិ​របស់​លោក​ផ្ទាល់​ទេ​។ គេ​មិន​ដឹង​ថា​លោក​ឌឺរីប៉ាស្កា​ឥឡូវ​មាន​ទីតាំង​នៅ​ឯ​ណា​ទេ​។

កាល​ពី​ឆ្នាំ​ ២០១៨ អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ឌឺរីប៉ាស្កា​ ជា​មួយ​នឹង​មហាសេដ្ឋី​រុស្សី​មួយ​ចំនួន​ផ្សេង​ទៀត​ ដោយ​សារ​ទំនាក់​ទំនង​ពួកគេ​ជា​មួយ​រដ្ឋាភិបាល​រុស្សី បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​ចូល​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៦ របស់​អាមេរិក​។ រុស្សី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​៕

Federal agents stand in front of a home of Russian oligarch Oleg Deripaska, Tuesday, Oct. 19, 2021 in Washington. An agency spokesperson says FBI agents were at a home in Washington connected to Deripaska to carry out “court-authorized law enforcement activity.” (AP Photo/Manuel Balce Ceneta)

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner