ចក្រភពអង់គ្លេសក្រោមសម្ពាធថាតើគួរដាក់ចេញការរឹតត្បិតឡើងវិញទេ ក្រោយករណីកូវីដកើនឡើង

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ កំពុង​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​អង់គ្លេស​ថា ​តើគួរ​​ដាក់​កំហិ​ត​លើ​កា​រ​រឹ​ត​ត្បិ​ត​ស​ង្គម​ឡើង​វិញ​ និងបង្កើន​ល្បឿន​ការ​ចាក់​វ៉ាក់សាំង​ការពារដែរទេ​​ ក្រោយ​ឃើញ​មាន​ករណី​កូវីដក្នុង​តំបន់​​កើន​​ឡើង​​ខ្ព​ស់​ជា​ងគេ​នៅអឺរ៉ុប​។​

ចក្រភព​អង់​គ្លេស​ បាន​រកឃើញ​កំណត់​ត្រាក​រណី​ឆ្លង​ថ្មីរហូតដល់​ ៤៩.១៥៦ ករណី កាល​ពីថ្ងៃ ច័ន្ទ ដែល​ជា​ចំនួន​ច្រើ​ន​បំ​ផុត គិត​ចាប់​តាំ​ង​ពី​ពា​ក់​ក​ណ្តា​ល​ខែ កក្កដា​ មក​។ ការឆ្ល​ង​ថ្មីជា​មធ្យមស្ថិត​ក្នុង​ចំនួន​ ៤៣.០០០ នាក់ក្នុងមួយ​ថ្ងៃ​​ក្នុងសប្តាហ៍​ក​ន្លង​ទៅ​នេះ​ ដោយ​កើនឡើង ១៥ ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន​។​

កាលពី​សប្តាហ៍​មុន ការិយាល័យ​ស្ថិតិ​ជាតិ​ បានប៉ាន់ប្រមាណ​ថា​ មនុស្សម្នាក់ក្នុងចំណោ​ម ៦០ នាក់​នៅ​ក្នុង​ប្រទេ​សអង់​គ្លេស​ឆ្លង​មេរោគ​នេះ ដែល​ជា​កម្រិត​មួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រ​ទេ​ស​អ​ង់​គ្លេស​ក្នុ​ង​កំឡុង​ពេល​មាន​​ជំងឺ​រាតត្បាត។

នៅ​ខែ​ កក្កដា រដ្ឋាភិបា​ល​រ​ប​ស់​នា​យ​ក​រ​ដ្ឋមន្រ្តី​ លោក Borris Johnson បាន​ដ​ក​កា​រ​រឹ​ត​ត្បិត​ផ្នែក​ច្បាប់​ទាំង​អស់​ ដែល​បា​ន​ដា​ក់ចេ​ញ​ជា​ង​​មួ​យឆ្នាំមុន ដើម្បី​ប​ន្ថ​យ​កា​រ​រីក​​រាល​ដាលនៃ​មេរោគ​រួម​ទាំង​ ការ​ពាក់ម៉ាស់​ និង​វិធាន​គម្លាត​សង្គម​ផងដែរ​។

អ្នកខ្លះ​និយា​យ​ថា​ ជនជាតិ​អ​ង់​គ្លេ​ស​ត្រលប់​ទៅរក​ជីវិត​មុន​ពេល​មាន​ជំងឺ​រាត​ត្បាត​លឿន​ពេក​។  ការពាក់​ម៉ាស់ និង​ការ​រក្សា​គន្លាត​សង្គម​ ក៏​ត្រូ​វអនុវត្ត​​​នៅ​ក្នុង​ប្រ​ទេ​ស​អ​ង់គ្លេស​រួ​ម​ទាំង​ សាលារៀន ទោះបី​ជា​ផ្នែក​ផ្សេង​ទៀត​នៃ​ច​ក្រ​ភ​ព​អ​ង់គ្លេ​ស​នៅ​តែ​តឹ​ងរ៉ឹងជាងនេះបន្តិចក៏ដោយ។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner