អតីតតារាកំប្លែងនាងខ្ញុងសារភាពការជួលគ្រូ៥០០ដុល្លារនូវរបៀបប្រមូលប្រាក់ពីអ្នកគាំទ្រ (Video Inside)

តារាកំប្លែងនាងខ្ញុង បានសារភាពនូវការផ្តល់ប្រាក់៥០០ដុល្លារលើការជួលឲ្យគ្រូបង្ហាត់ម្នាក់ឈ្មោះសៀវសុផល ដើម្បីបង្រៀននូវវិធីជួយប្រមូលប្រាក់ពីអ្នកគាំទ្រនៅពេលដែលនាងកំពុងជំពាក់ប្រាក់វណ្ឌករហូតដល់ជាង៥៧ម៉ឺន ដុល្លារ។ យោងតាមតារាកំប្លែងរូបនេះ មុនដំបូងគ្រូបង្ហាត់ឈ្មោះសៀវសុផលនោះ បានទារថ្លៃឈ្នួលបង្រៀនច្រើន រហូតដល់១ម៉ឺនដុល្លារ ប៉ុន្តែតម្លៃនោះបានធ្លាក់មកត្រឹម៥០០ដុល្លារវិញ។

តារាកំប្លែងនាងខ្ញុង កាលពីថ្ងៃទី១៨តុលា បានថ្លែងតាមបណ្តាញសង្គមក្នុងពេលយកបណ្តឹងរបស់ខ្លួន ទៅដាក់ នៅតុលាការជាមួយការសារភាពទាំងទឹកភ្នែកថា នាងបានជំពាក់បុលគេជាង ៥៧ម៉ឺនដុល្លារ។ វិធីរកការ ប្រមូលលុយនោះ ត្រូវតារាកំប្លែងនាងខ្ញុង ទើបបានឲ្យដឹងនៅថ្ងៃនេះថា គឺជារបៀបបង្រៀនរបស់លោកគ្រូសៀវ។

តាមរយៈនៃការបង្រៀនរបៀបសម្តែងដើម្បីប្រមូលលុយនេះ, តារាកំប្លែងនាងខ្ញុង បាននិយាយតាមបណ្តាញ សង្គមនៅថ្ងៃនេះទៀតថា នាងបានប្រមូលលុយរយៈពេល៣ថ្ងៃមកនេះបានជាង៥ម៉ឺនដុល្លារ។

របៀបបង្រៀននៃវិធីប្រមូលលុយនេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវមតិមួយចំនួនតាមបណ្តាញសង្គមបានរិះគន់ដល់តារាកំប្លែងរូបនេះ និងអ្នកខ្លះដែលបានផ្តល់ប្រាក់ជួយដល់រូបនាងទៅហើយនោះ ថែមទាំងសម្តែងការ សោកស្តាយដោយសារតែទង្វើសម្តែងរកលុយរបស់តារាកំប្លែងនាងខ្ញុងនេះ មិនមែនកើតឡើងដោយខ្លួនឯង នោះឡើយ ប៉ុន្តែដោយសារតែការរៀននូវរបៀបពីការប្រមូលលុយនេះ ពីអ្នកដទៃ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner