២១ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អាជ្ញាធរ រកឃើញស្ថានីយប្រេងអន្ធនៈជិតពាក់កណ្តាលនៃស្ថានីយសរុបជាង ៨០០ បានប្រព្រឹត្តអំពើកេងចំណេញទាំងបរិមាណ និងគុណភាពពីអតិថិជន ខណៈអាជ្ញាធរព្រមានពីការព្យួរ ឬដកហូតអាជ្ញាបណ្ណ – RFI

២. ៣សប្ដាហ៍នៃខែតុលា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៥ នៅក្នុងវិស័យឧស្សាហកម្មនិងរោងចក្រ ដែលមានទុនសរុបជាង ១៩.១ លានដុល្លារ និងបង្កើតការងារជាង ៦ពាន់កន្លែង – AMS Economy

៣. មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង កំពុងសិក្សាពីលទ្ធភាពក្នុងការចងក្រងឯកសារផ្លូវការនៃនំអន្សមជ្រូក និងមុខម្ហូប ដូចជា ឡាប ភ្លា ដែលសុទ្ធសឹងតែជាមរតកប្រចាំខេត្តស្ទឹងត្រែង – ភ្នំពេញបុស្តិ៍

៤. កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកជាថ្មីម្តងទៀតបានថា ប្រើប្រាស់ស្តង់ដារទ្វេ និងមានប្រតិកម្មហួសហេតុទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ – Yahoo

៥. អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងបើកដំណើរការកម្មវិធីបណ្តាញសង្គមផ្ទាល់ខ្លួនឈ្មោះថា TRUTH Social ដើម្បីតតាំង ជាមួយក្រុមហ៊ុនធំៗ ដូចជា Twitter និង Facebook ដែលរារាំងគាត់ពីវេទិការបស់ពួកគេ – The Guardian

ads banner