ខេត្តកំពត ប្រកាស បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមាន អាយុ ចាប់ពី ១៨ឆ្នាំឡើងទៅ

អត្ថបទដោយ៖
ធី ដា

ពិធីបិទយុទ្ធនាការនេះរៀបចំ ធ្វើឡើងនាថ្ងៃ ទី២១ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមព្រឹក្សារខេត្ត និង ឯកឧត្តម ម៉ៅ ធនិន ឣភិបាលនៃគណ:ឣភិបាលខេត្តកំពត ។

តាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំង ជុំទី១ សម្រេចបានដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វាក់សាំបានចំនួន ៣៤៤,៧៦៣នាក់ ស្មើ ៨៩.០៩ភាគរយ នៃ ផែនការសរុប៣៨៦,៩៤៨នាក់ ។ ក្នុងនោះពុំទាន់បានចាក់ចំនួន ៤២,១៨៥នាក់ ស្មើ ១០.៩១ភាគរយ ។

-កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ៦៦,១០៩នាក់ ស្មើ ៨៤.០០ភាគរយ នៃផែនការសរុប៧៨,៧០០នាក់ ។ ក្នុងនោះអ្នកមិនទាន់បានចាក់ ចំនួន ១២,៥៩១នាក់ ស្មើ ១៦.០០ភាគរយ ។

-កុមារ អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បាន ចំនួន ៧៧,២០៥នាក់ ស្មើ ១១០.៨២ភាគរយ នៃផែនការ សរុប ៦៩៦៦៨នាក់ ។ លើសផែនការ ចំនួន ៧៥៣៧ នាក់ ស្មើ ១០.៨២ភាគរយ ។

-ជារួមប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១រួច ចំនួន ៤១០,៨៧២នាក់ ស្មើ ៨៨.២៤ភាគ រយ នៃផែនការសរុប ៤៦៥,៦៤៨ នាក់ ក្នុងនោះអ្នកពុំទាន់ បានចាក់ចំនួន ៥៤,៧៧៦នាក់ ស្មើ ១១.៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗ ក្នុងពេលយុទ្ធនាការ និងអ្នកជំងឺដែលមិនអាចចាក់បាន) ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតក្លាយជាប្រទេសឈានមុខ លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ ជាមួយលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទននេះ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថា វ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសំរាកមន្ទីរពេទ្យ និងអត្រាមរណៈភាព ប៉ុន្តែមេរោគកូវីដ ១៩ ដ៏កាចសាហាវនេះ នៅតែមានឱកាសឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ និងមនុស្សជុំវិញខ្លួន ។

លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាកិច្ចបញ្ចប់លោកជំទាវបានប្រកាសបិទការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងប្រកាសបិទការផ្តល់ថវិកាជូនដល់ប្រជាពលរដ្ឋដែលមានអាយុពី១០០ឆ្នាំឡើងទៅក្នុងខេត្តកំពតចាប់ពីថ្ងៃនេះតទៅផងដែរ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner