អាជ្ញាធរខេត្តច័ន្ទបុរី (ថៃ) បានផ្តល់ការចាក់វ៉ាក់សាំង”ស៊ីណូវ៉ាក់”ការពារកូវីដ-19 ដល់បងប្អូនពលករ-កម្មករតាមចម្ការនិងអ្នករកស៊ីលក់ដូរខ្មែរ ជាង៣ពាន់នាក់ នៅផ្សារថៃនៃច្រកទ្វារអន្តរជាតិ“បានឡែមនិងច្រកដូងស្រុកកំរៀង ខេត្តបាត់ដំបង”

អត្ថបទដោយ៖
Kien Sereyvuth

កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ថ្មីៗនេះ នៅក្នុងបរិវេណផ្សារបានឡែម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកប៉ូងណាមរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃអាជ្ញាធរនៃខេត្តច័ន្ទបុរី និង ក្រសួងសុខាភិបាលប្រទេសថៃបានផ្តល់នូវការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(ដូសទី១) ជូនដល់បងប្អូនពលករ-កម្មករធ្វើការតាមចម្ការនិងបងប្អូនខ្មែរដែលកំពុងរស់នៅរកស៊ីនៅក្នុងភូមិសាស្ត្រតាមស្រុកនៃខេត្តជាប់ព្រំដែនខាងលើនេះប្រមាណជាង៣ពាន់។ នេះបើយោងតាមប្រភពផ្តល់ព័ត៌មានពីខេត្តច័ន្ទបុរី (ប្រទេសថៃ)។

       ប្រភពដដែលបានឲ្យដឹងផងដែរថា៖ ការចាក់វ៉ាក់សាំងSinovacការពារកូវីដ-19 ខាងលើនេះគឺធ្វើឡើងក្រោមវត្តមានជាអធិបតីលោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ជាប្រធានសមាគមលក់ដូរនិង ទេសចរណ៍ ព្រំប្រទល់ជាយដែន(ថៃ-កម្ពុជា)ខេត្តច័ន្ទបុរី ប្រទេសថៃ និង មន្ត្រីសំខាន់ៗ មួយចំនួនទៀត ដើម្បីជាអធិបតីក្នុងការបើកនូវការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(ដូសទី១)ជូនដល់បងប្អូនពលករ-កម្មករ និងអាជីវករខ្មែរ កំពុងរកស៊ីលក់ដូរក្នុងប្រទេសថៃ ដើម្បីជាវិធានការក្នុងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងពីការឆ្លងរាតត្បាតយាយីដល់អាយុជីវិតបងប្អូនដែលបាននិងកំពុងរស់នៅធ្វើការរកស៊ីនៅទីនេះ។ ហើយនេះក៏ជាលើកទី២ ផងដែរ ដែលអាជ្ញាធរខេត្តច័ន្ទបុរី (ថៃ) បានយកចិត្តទុកដាក់និងខិតខំរកវ៉ាក់សាំងមកចាក់ជូនដល់បងប្អូនជាអាជីវករ កម្មករ-ពលករខ្មែរនិងប្រជាជនថៃខ្លួនឯងដែលមានវត្តមាន រស់នៅក្នុងខេត្តនេះ។

      លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ជាប្រធានសមាគមលក់ដូរនិង ទេសចរណ៍ ព្រំប្រទល់ជាយដែន(ថៃ-កម្ពុជា)នៃខេត្តច័ន្ទបុរី ប្រទេសថៃ បានថ្លែងបញ្ជាក់ឲ្យដឹងថាកាលពីចុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងបរិវេណផ្សារបានឡែមស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរីប្រទេសថៃ ដែលមានភូមិសាស្ត្រជាប់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសទាំង២ថៃ-កម្ពុជាត្រូវបានក្រុមគ្រូពេទ្យថៃ ចុះពិនិត្យសុខភាព និងធ្វើតេស្តយកវត្ថុសំណាកដល់បងប្អូនក្រុមអាជីវករខ្មែរ-ថៃនិងអ្នកបើករថយន្តចេញចូលប្រចាំនៅច្រកអន្តរជាតិដូង ម្តងរួចមកហើយដើម្បីត្រៀមទទួលនូវការចាក់វ៉ាក់សាំងការពារនូវជំងឺរាតត្បាតកូវីដ-19 ជូនដល់ប្រជាជនទាំង២ ដែលកំពុងរស់នៅរកស៊ីនិងធ្វើការជាអចិន្ត្រៃយ៍នៅក្នុងទឹកដីរបស់ខ្លួន។ ហើយការផ្តល់នូវការចាក់វ៉ាក់សាំងជូនដល់បងប្អូនទាំង២ដែលកំពុងតែប្រកបរបរលក់ដូរនិងធ្វើអាជីវកម្មនៅក្នុងផ្សារខាងលើនេះ និងដោយមានកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរខេត្តទាំង២ (ច័ន្ទបុរី-បាត់ដំបង)និងរវាងស្រុកទាំង២(ប៉ូងណាំរ៉ង-កំរៀង

)កន្លងមកមានភាពប្រសើរផងនោះ ក្នុងនោះអាជ្ញាធរខេត្តច័ន្ទបុរី បានរៀបចំធ្វើការចាក់វ៉ាក់សាំងដើម្បីការពារជំងឺឆ្លងកូវីដ-19 ប្រភេទ ”Astrazeneca” ជូនដល់បងប្អូនក្រុមអាជីវករនិងអ្នកបើកបររថយន្តដែលជាពលរដ្ឋខ្មែរដែលបានធ្វើដំណើរឆ្លងព្រំដែន ចេញ-ចូលប្រចាំថ្ងៃ នៅតាមច្រកទ្វារអន្តរជាតិដូង (បានឡែម)ដើម្បីជាវិធានការទប់ស្កាត់និងកាត់បន្ថយនូវហានិភ័យនៃការរាតត្បាតពីការឆ្លងនិងចម្លងបានពីជំងឺកូវីដ-19 នៅទីនោះ ។

     តាមការគូសបញ្ជាក់ពី លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ជាប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់ជាយដែន ថៃ-កម្ពុជា នៃ ខេត្តច័ន្ទបុរី ប្រទេសថៃ បានលើកឡើងថាការចាក់វ៉ាសាំងជូនដល់បងប្អូនខ្មែរដែលជាអាជីវករនិងអ្នកធ្វើការទាំងនោះ គឺ៖ក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការកង្វល់ព្រួយបាម្ភពីការរាតត្បាត និងពីការឆ្លងរាលដាលនៃជំងឺកូវីដ-19 ដែលជាការបង្កដល់ការធ្វើពាណិជ្ជកម្មនៅជាប់ព្រំដែនរវាងកម្ពុជា និងថៃ។ ជាពិសេស នៅតាមច្រកទ្វារអន្តរជាតិ(ដូង-បានឡែម) ឬក៏នៅក្នុងផ្សារបានឡែម ផ្ទាល់ផងដែរ។

      លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ប្រធានសមាគមលក់ដូរនិងទេសចរណ៍ ព្រំប្រទល់ដែននៃខេត្តច័ន្ទបុរី (ថៃ-កម្ពុជា)បានថ្លែងឲ្យដឹងបន្តទៀតថា៖ការផ្តល់នូវការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់Sinovac (ដូសទី១) ហើយវាក៏ជាជំហាន លើកទី២ ផងដែរ ដែលអាជ្ញាធរថៃ បានផ្តល់ការចាក់ជូនដល់បងប្អូនក្នុងរយៈពេលមួយថ្ងៃពេញ និងមានបងប្អូនខ្មែរ ដែលជាពលករ កម្មករ និងអ្នករកស៊ី ប្រទេសថៃ មានចំនួនសរុបប្រមាណជាង ៣ពាន់នាក់។ហើយបងប្អូនទាំងនោះ និងត្រូវបន្តចាក់នូវដូសទី២ Sinovacនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខ។

      លោកបណ្ឌិត រ៉ាតថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ បានបង្ហាញពីគោលបំណងដ៏ចម្បងរបស់ខ្លួន ដោយផ្តោតសំខាន់ចង់ឲ្យការធ្វើពាណិជ្ជកម្មកម្ពុជានិងថៃ ជាពិសេសខេត្តភូមិផងជិតខាងគ្នា រវាង ខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរី និង រវាងស្រុកទាំង២ ស្រុកប៉ូងណាំរ៉ង និង ស្រុកកំរៀង បាន់កាន់តែល្អប្រសើរឡើងវិញឆាប់ៗខាងមុខនេះ ដើម្បីជម្រុញដល់ការលើកកម្ពស់នូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង២ និងប្រទេសទាំង២តាមរយៈនៃការជ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ច ក្នុងការដោះដូរ នូវទំនិញនិងផលិតផលកសិកម្មផ្សេងៗ និងកាន់តែជម្រុញពួកគេមានទំនុកចិត្តនិងភាពកក់ក្តៅក្នុងការរស់នៅជាមួយនិងបរិបទថ្មីនៃជំងឺកូវីដ-19និងក្រោយពីគេទទួលបាននូវការចាក់វ៉ាក់សាំងដើម្បីការពារជម្ងឺឆ្លងកូវីដ-19 នៅថ្ងៃនេះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner