លោក មូន ចែអ៊ីន៖ កូរ៉េខាងត្បូងនឹងត្រលប់ទៅរកជីវភាពតាមធម្មតាជាមួយកូវីដ-១៩ ចាប់ពីខែវិច្ឆិកា

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន ថ្លែងថា កូរ៉េខាងត្បូងនឹងចាប់ផ្ដើមត្រលប់ទៅរកជីវភាពតាមធម្មតាឡើងវិញបន្តិចៗម្ដង តាមរយៈការរៀនរស់នៅជាមួយជំងឺកូវីដ១៩នៅខែវិច្ឆិកាខាងមុខនេះ ស្របពេលដែលអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះកើនលើសពី ៧០ភាគរយហើយ។

នៅក្នុងសុន្ទរកថាមួយទៅកាន់សភាជាតិនៅថ្ងៃចន្ទនេះ លោក មូន ចែអ៊ីន បានគូសបញ្ជាក់ថា ផែនការនេះនឹងត្រូវអនុវត្តជាដំណាក់កាល ដោយវិធានការរឹតត្បិតមួយចំនួន ក្នុងនោះរួមមានទាំងការពាក់ម៉ាស នឹងនៅតែត្រូវបានអនុវត្តដដែល ដើម្បីទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ១៩។ លោក មូន បាននិយាយថា ដោយសារការចាក់វ៉ាក់សាំងបង្ការសម្រេចបានលើស ៧០ភាគរយនៃប្រជាជនសរុបប្រកបដោយស្ថិរភាព យើងអាចនឹងចាប់ផ្ដើមវិលត្រឡប់ទៅរកជីវភាពរស់នៅតាមធម្មតា ដែលអាចនឹងចាប់ផ្ដើមអនុវត្តនៅខែវិច្ឆិកាខាងមុខនេះ។

សុន្ទរកថាខាងលើនេះរបស់លោក មូន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ប្រជាជនប្រហែល ៣៥.៩លាននាក់ ក្នុងចំណោមប្រជាជនចំនួន ៥២លាននាក់របស់ប្រទេសនេះ ត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញគិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាលក្ខខណ្ឌជាមុនដែលកំណត់ដោយរដ្ឋាភិបាលក្នុងការវិលត្រឡប់មករកភាពប្រក្រតីវិញ៕ ប្រភព៖ យ៉ុនហាប់

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner