ក្រសួងសុខាភិបាល សម្រេចលើកលែងកាតព្វកិច្ច ធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ។ នេះបើតាមលិខិតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ។

លិខិតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការលើកលែង កាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលដូចខាងក្រោម៖

១. អ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំតមូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀតទេ។
២. អ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល ទៅតាមលក្ខខណ្ឌខាងក្រោម៖
(ក). ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ អនុញ្ញាតឲ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមាន រោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃចុងក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៀតទេ។
(ខ). ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩។

  • ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-)] អនុញ្ញាតឲ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀតទេ។
  • ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន [Ag (+)] ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯងឡើងវិញនៅ២ថ្ងៃបន្ទាប់ (ថ្ងៃទី១១) ហើយអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល
  • ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Ag (-) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។
  • ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩ អនុញ្ញាតឲ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ទៅរយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ទៀតទេ។
    លក្ខខណ្ឌចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ដែលបានដាក់ឲ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍។
    អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner