ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ ក្រោយពីទទួលបានការខមិនពីប្រជាពលរដ្ឋចូលក្នុងផេកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ថាមានករណីប្រេីប្រាស់នូវសារធាតុញៀននៅភូមិបឹងឈូកមក ស្រាប់តែនៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំណុច ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឃាត់បានជនសង្ស័យចំនួន១នាក់ឈ្មោះមុី ម៉ូ ហៅណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ  ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិឃ្លាំងសាំង  សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អវិជ្ជមានកូវីដ១៩ មានសារធាតុញៀន)។
          សំភារៈដកហូតបាន
  • ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។
    -ម៉ូតូចំនួន០១គ្រឿង ម៉ាកវីវគាពណ៏ខ្មៅ ស្លាកលេខភ្នំពេញ1DC-6773។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner