បុរសជនជាតិចិន បេីករថយន្តស៊េរីទំនើបមួយគ្រឿង បុករបាំងថ្មពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿងលឿន ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតជ្រុលទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។ ហេតការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវR3 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនជាតិចិន បើករថយន្តមួយគ្រឿង ម៉ាកឡិចសុីស LM300h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9111 បានធ្វើដំណើតាមបណ្តោយបេតុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបេតុងកែងផ្លូវR3 រថយន្តក៏បានបត់ឆ្វេងឡើងទៅផ្លូវR3 ពេលកំពុងបត់ ក៏ស្រាប់តែរថយន្តជ្រុលល្បឿនរ៉េចង្គូតទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិង ផ្ទុះពោងខាងក្នុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចពិនិត្យមើលឃើញថា រថយន្តខាងលើបង្កគ្រោះថ្នាក់តែឯង មិនប៉ះពាល់ដល់អ្នកធ្វើរដំណើរ ក៏សម្រេចឱ្យជួសជុលរបាំងថ្មរ ដែលខូចខាតរួចរាល ទើបសមត្ថកិច្ចសម្រេចឱ្យម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯង៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner