អគ្គិសនីកម្ពុជា ប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP420 នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០:១៥នាទីយប់ ដោយសារទឹកជំនន់មានការជន់លិចខ្លាំង
ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានឡើងជាយថាហេតុ អគ្គិសនីកម្ពុជា បានសម្រេចបិទចរន្តជាបណ្តោះអសន្ន ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជានឹងបញ្ជាក់ពីការភ្ជាប់ចរន្តឡើងវិញ នៅពេលក្រុមការងារបច្ចេកទេសពិនិត្យឃើញថាទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ។