កិច្ចពិភាក្សារៀបចំដោយ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា

(ភ្នំពេញ):នៅរសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចពិភាក្សារៀបចំដោយ សភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា (International Business Chamber of Cambodia-IBC)ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹង អំពីប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គម នៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា
ឯកឧត្តម ហេង សួរ បានលើកទឹកចិត្ត ដល់វិស័យឯកជនពីគ្រប់មជ្ឈដ្ឋាន ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា នាពេលអនាគត ដើម្បីលើកកម្ពស់កិច្ចចរចា កំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែមានតុល្យភាព និងប្រកបដោយវិជ្ជាជីវៈ។
កិច្ចពិភាក្សានេះ បានពិភាក្សាយ៉ាងផុសផុល ហើយវិស័យឯកជន ក៏កាន់តែយល់ច្បាស់អំពី ប្រាក់ឈ្នួលអប្បបរមា នឹងកាតព្វកិច្ច ក្នុងការចូលរួមរបស់វិស័យឯកជន ដើម្បីពិភាក្សា នឹងចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner