ក្រសួងអប់រំច្រានចោលលិខិតសម្រេចឲ្យសិស្សថ្នាក់ទី១២និងទី៩ ជាប់ស្ថាពរ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលទាំងស្រុង ចំពោះលិខិតក្លែងក្លាយ ដែលផ្សាយ ថាសម្រេចឲ្យសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ។

ការចេញមកច្រានចោលរបស់ក្រសួងនេះក្រោយមានលិខិតមួយច្បាប់កាលពីថ្ងៃទី២៧ តុលា ឆ្នាំ ២០២១ ផ្សាយថាដោយអនុវត្តតាមអនុសាសន៍ សម្តេចតេជ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងឲ្យ សិស្សប្រឡងបាក់ឌុប និងឌីប្លូមជាប់ជាស្ថាពរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner