សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភខ្លាំង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងរបស់ចិន

វ៉ាស៊ីនតោន៖ មន្រ្តីយោធាកំពូលអាមេរិកបានផ្តល់ការបញ្ជាក់ជាផ្លូវការលើកដំបូងរបស់សហរដ្ឋអាមេរិក ចំពោះការធ្វើតេស្តប្រព័ន្ធអាវុធលឿនរបស់ចិន ដែលក្រុមអ្នកជំនាញយោធាបាននិយាយថា ហាក់ដូចជាបង្ហាញពីការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីទម្លុះប្រព័ន្ធខែលការការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍កាលពីខែកញ្ញាកន្លងទៅថា ចិនបានធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងមួយគ្រាប់ប្រកបដោយជោគជ័យ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ  នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះថា អ្វីដែលយើងបានមើលឃើញ នោះគឺវាជាការធ្វើតេស្ដប្រព័ន្ធអាវុធលឿនជាងសំឡេង ហើយវាជាក្ដីកង្វល់មួយដ៏ធំ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ ដោយបញ្ជាក់ថា ខ្លួនមិនបានធ្វើតេស្ដមីស៊ីលនោះទេ ដោយគ្រាន់តែធ្វើការបាញ់បង្ហោះផ្កាយរណបធម្មតាប៉ុណ្ណោះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner