ប្រធានាធិបតីតៃវ៉ាន់ប្រាប់ CNN ថា កងទ័ពអាមេរិកមួយក្រុមតូចកំពុងធ្វើការហ្វឹកហ្វឺនដល់ទាហានតៃវ៉ាន់

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ថា កងកម្លាំងអាមេរិកមួយក្រុមតូចបាននិងកំពុងធ្វើការបណ្តុះបណ្តាលពលទាហានតៃវ៉ាន់ ដែលនេះជាការអះអាងអំពីវត្តមានកងទ័ពអាមេរិកនៅលើកោះគ្រប់គ្រងដោយខ្លួនឯង ដែលចិនកំពុងពិចារណាចាត់ចូលជាទឹកដីរបស់ខ្លួន។

លោកស្រី ត្សៃ អ៊ីងវិន បានប្រាប់ទូរទស្សន៍ CNN នៅក្នុងថ្ងៃព្រហស្បតិ៍នេះថា យើងមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាពការពារជាតិរបស់យើង។ នៅពេលត្រូវបានសាកសួរថាតើកងកម្លាំងអាមេរិកមានចំនួនប៉ុន្មាននាក់ ដែលត្រូវបានដាក់ពង្រាយនៅលើកោះតៃវ៉ាន់នោះ លោកស្រី ត្សៃ បានត្រឹមឆ្លើយតបវិញថា វាមិនច្រើនដូចដែលមនុស្សគ្រប់គ្នាគិតនោះទេ។

គួរបញ្ជាក់ថា ការអះអាងពីវត្តមានរបស់កងកម្លាំងអាមេរិកខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធផ្នែកយោធាលើកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងបេសកកម្មម្តងហើយម្តងទៀតដោយកងយន្តហោះចម្បាំងចិន នៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner