ជប៉ុនដាក់លក់ម៉ូតូហោះផលិតក្នុងស្រុកលើកដំបូង ក្នុងតម្លៃ ៦៨ម៉ឺនដុល្លារ

តូក្យូ៖ ក្រុមហ៊ុន​ ​A.​L.​I​ ​T​e​c​h​no​log​i​e​s មានមូលដ្ឋានក្នុងទីក្រុងតូក្យូ បាននិងកំពុងសង្ឃឹមខ្ពស់ថា នឹងអាចទាក់ទាញអ្នកបើកបររថយន្តទំនើបអោយផ្លាស់ប្តូរយានយន្តរបស់ពួកគេមកជិះម៉ូតូហោះលើអាកាសវិញ បន្ទាប់ពីទើបដាក់អោយដំណើរការ និងលក់ក្នុងតម្លៃរហូតដល់៦៨ម៉ឺនដុល្លារជាផ្លូវការនៅក្នុងសប្តាហ៍នេះ។

បើតាមកាសែតរ៉យទ័រ ម៉ូតូ​ហោះ​ម៉ាក​ X​Tur​i​s​m​o ​Limited​ ​Edition​ ​របស់​ក្រុមហ៊ុន​ ​A​.L.​I​ ​បាន​ចេញ​លក់ជាផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ ក្នុងតម្លៃ ៧៧.៧លានយ៉េន ឬស្មើនឹង៦៨ម៉ឺនដុល្លារក្នុងមួយគ្រឿង​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​A​.L​.I​ ​លោក​ ដៃស៊ុកេ កាតាណុ (​Dais​uk​e​ K​a​tan​o) ​បញ្ជាក់ថា​ ​រហូត​មកដល់ពេលនេះ​ ​យើង​មាន​ជម្រើស​អាច​ផ្លាស់​ទី​នៅ​លើ​ដី​ ​ឬនៅ​លើមេឃ… ​ ​យើង​សង្ឃឹម​ថា​ ​ផលិតផលនេះ​នឹង​ផ្តល់​​នូវ​វិធី​សា​ស្រ្ត​ថ្មី​នៃការផ្លាស់ទីជាមួយម៉ូតូ​ហោះ​ម៉ាក​ X​Tur​i​s​m​o​។​

​ក្រុមហ៊ុន​ ​A​L​I​ ​T​e​c​h​no​log​i​e​s ​បានបញ្ជាក់ថា​ ​ម៉ូតូ​របស់​ខ្លួន​អាច​ហោះហើរ​បាន​រយៈពេល​ ​៤​០​​នាទី​ក្នុង​ល្បឿន​រហូតដល់​ ​១​០​០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ដោយ​សាក​ថ្ម​តែម្តង​ប៉ុណ្ណោះ​។​ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនមួយនេះ គ្រោង​នឹងផលិត​យានយន្ត​នេះ​ចំនួន​ ​២​០​០​​គ្រឿង​ ​ដែល​មាន​ទម្ងន់​ ​៣​០​០​​គីឡូក្រាម​នៅ​ពាក់កណ្តាល​ឆ្នាំ​ ​២​០​២​២​ខាងមុខ​ ​ហើយ​ម៉ូតូ​នីមួយៗ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ធម្មតា​ ​និង​ម៉ូ​ទ័​រដែ​ល​ប្រើ​អាគុយ​ចំនួន​បួន៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner