ដំណឹងល្អ ! អ្នកគាំទ្រគុនខ្មែរ៣០% អាចចូលទស្សនាការប្រកួតប្រដាល់ដោយផ្ទាល់បាន

នេះជា ដំណឹង ល្អ សម្រាប់ អ្នកគាំទ្រ កីឡាប្រដាល់ គុនខ្មែរ ដោយសហព័ន្ធ កីឡាប្រដាល់ គុនខ្មែរ គ្រោង សម្រេច អនុញ្ញាតិឲ្យមានអ្នកចូលទស្សនាផ្ទាល់ ក្នុងចំនួន ៣០ភាគរយប៉ុណ្ណោះ នៃកៅអីអង្គុយសរុប នៅតាម សង្វៀន ស្ថានីយទូរទស្សន៍នានា ក្រោយ ពីររាជរដ្ឋាភិបាល បានប្រកាស បើកដំណើរការ សេដ្ឋកិច្ច និង ប្រទេស ឡើងវិញ។


នេះបើយោងតាមដំណឹងបឋមបង្ហើបឲ្យដឹងពីមន្រ្តីសហព័ន្ធគុនខ្មែរ ហើយ ក្នុងនោះ បើតាម ការ បញ្ជាក់ពីមន្រ្តីសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើ បាន បញ្ជាក់ទៀត ថា ទស្សនិកជន ដែលមានបំណងចង់ចូលមើលការ ប្រកួត ត្រូវភ្ជាប់ជាមួយ អត្តសញ្ញាណបណ្ណ និង បណ្ឌចាក់វ៉ាក់សាំង កូវីដ ១៩ និង ត្រូវប្រកាន់ភ្ជាប់ វិធានការ សុខាភិបាល រួមទាំង រក្សា គំលាត ផង ដែរ ។ ហើយ ការ អនុញ្ញាតិ ឲ្យមានអ្នក ទស្សនា ផ្ទាល់នេះ គ្រោងបើកចាប់ពីសប្ដាហ៍នេះ តទៅ។ សូមបញ្ជាក់ថា ដោយសារតែការរីកដាលជំងឺកូវីដ១៩នៅកម្ពុជា សង្វៀនប្រដាល់តាមស្ថានីទូរទស្សន៍នានា រៀបចំការប្រកួតបិទទ្វាដោយគ្មានអ្នកចូលទស្សនាផ្ទាល់ជិត២ឆ្នាំហើយ ពោលចាប់ពីចាប់ឆ្នាំ២០១៩មកម្លេះ៕

អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner