គណបក្សកុម្មុយនិស្តចិននឹងបើកកិច្ចប្រជុំសំខាន់មួយនៅក្នុងសប្តាហ៍នេះ

ប៉េកាំង៖ បក្សកុម្មុយនិស្តចិននឹងបើកកិច្ចប្រជុំរយៈពេល ០៤ថ្ងៃ ដើម្បីពិភាក្សាអំពីដំណោះស្រាយជាប្រវត្តិសាស្ត្រ ដែលនឹងជួយលើកកំពស់សិទ្ធិអំណាចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។

សម័យប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិម នឹងបើកនៅថ្ងៃ ចន្ទ នេះ នៅទីក្រុងប៉េកាំង។ លោកប្រធានាធិបតី ស៊ី និងមេដឹកនាំកំពូលផ្សេងទៀតនឹងចូលរួមការជួបជុំនេះ រួមជាមួយនឹងមន្ត្រីជាង ៣០០នាក់។ កងកម្លាំង និងរថយន្តប៉ូលិសត្រូវបានដាក់ពង្រាយនៅជុំវិញកន្លែងគ្រប់គ្រងដោយយោធាកាលពីថ្ងៃអាទិត្យម្សិលមិញ ជាកន្លែងដែលកិច្ចប្រជុំនេះត្រូវបានគេជឿថា នឹងធ្វើឡើង។ ក្នុងអំឡុងសម័យប្រជុំនេះ លោកប្រធានាធិបតី ស៊ី និងមេដឹកនាំផ្សេងទៀតនឹងបង្កើតគោលនយោបាយសំខាន់ៗ និងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ ពួកគេ​ក៏​នឹង​ពិចារណា​លើ​ដំណោះស្រាយ​សំខាន់​មួយ ​ដែល​មាន​គោលបំណង​ពិនិត្យ​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​របស់​បក្ស​កុម្មុយនិស្ត​អោយ​បាន​ទូលំទូលាយ។ ដំណោះស្រាយបែបនេះត្រូវបានអនុម័តត្រឹមតែពីរដងប៉ុណ្ណោះ គឺនៅឆ្នាំ ១៩៤៥  និង ១៩៨១។

អ្នកជំនាញនិយាយថា ដំណោះស្រាយបានជួយអតីតមេដឹកនាំចិន ម៉ៅ សេទុង និងតេង ស៊ាវពីង បង្រួបបង្រួមអំណាចរបស់ពួកគេ។ ឆ្នាំនេះគឺជាខួបលើកទី ១០០ នៃការបង្កើតគណបក្ស។ ចំណាត់ការចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងមួយដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ដើម្បីកំណត់ដំណាក់កាលសម្រាប់លោកប្រធានាធិបតី ស៊ី ក្នុងការជាប់ឆ្នោតសាជាថ្មីទៀតនៅក្នុងសមាជរបស់គណបក្សនៅឆ្នាំក្រោយ សម្រាប់អាណត្តិទី ៣ ដ៏កម្រមួយ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner