កម្ពុជាសម្ពោធសំណង់ថ្មីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (Video Inside)

ទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានធ្វើពិធីសម្ពោធនៅថ្ងៃទី៨វិច្ឆិកានេះ ក្រោយការ អាក់ខានរយៈពេល២១៧ថ្ងៃកន្លងមកនេះ ដោយសារតែវិបត្តិឆ្លងកូវីដ-១៩។ ទីស្តីការក្រសួងថ្មីនេះ គ្រោងនឹងធ្វើ ការសម្ពោធកាលនោះ គឺនៅថ្ងៃទី៤មេសាឆ្នាំ ២០២១ ប៉ុន្តែបានអាក់ខានរហូតមក ដោយសារតែវិបត្តិផ្ទុះឆ្លងដ៏ធំ ជាលើកទី២ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃបើកសម្ពោធ សាឡើងវិញនេះបញ្ជាក់ជុំវិញកម្ពុជាដែលបានដំណើរការបើកប្រទេសជាតិសាឡើងវិញនិងការត្រូវរៀនរស់នៅ របស់ពលរដ្ឋជាមួយនឹងជម្ងឺកូវីដ-១៩ តាមគន្លងថ្មី ។

ទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់តម្លៃជាង២៨លានដុល្លារអាមេរិកនេះ មានទីតាំង ស្ថិតក្នុងភូមិអន្លង់ក្ងាន, សង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទីស្តីការក្រសួងថ្មីនេះ បានចាប់ផ្តើម សាង់សង់កាលពីថ្ងៃទី២៨មករាឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៧មីនាឆ្នាំ២០២១។ ក្រោយការសាងសង់នោះរួចមក ទីស្តីការចាស់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងខណ្ឌចំការ មនរាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ជាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ, ចំណែកទីស្តីការចាស់នៃក្រសួងអភិ វឌ្ឍន៍ជនបទ ត្រូវបានប្រើប្រាស់ជាមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner